
តួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ
ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ១៩៩២។ យោងតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ មាត្រា ៤៤ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) នៅឆ្នាំ ១៩៩៥ ដែលជាយន្តការសម្របសម្រួល និងជូនយោបល់ដល់រាជរដ្ឋាភិបាលលើការងារទាក់ទងនឹងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុមាលភាព និងការរួមចំណែករបស់កុមារ។ នៅឆ្នាំ២០០៩ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានធ្វើការកែសម្រួលសមាសភាព និងរចនាសម្ព័ន្ធឡើងវិញ ដែលរចនាសម្ព័ន្ធថ្មីមានរហូតដល់រាជធានី ខេត្ត និងមានក្រុមការងារដើម្បីកុមារនៅតាមក្រសួង ស្ថាប័ន។ ការកែសម្រួលទាំងនេះមានគោលបំណងដើម្បីសម្របសម្រួលចំពោះដំណើការការអនុវត្តសិទ្ធិកុមារកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។
សកម្មភាពការងាររបស់ ក.ជ.ក
កិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណ:រដ្ឋមន្រ្តី
អគ្គលេខាធិការដ្ឋាន ក.ជ.ក ចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណ:រដ្ឋមន្រ្តី ដើម្បីពិនិត្យ ពិភាក្សាកែសម្រួលលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។
វគ្គបណ្តុះបណ្តាលស្តីពីអនុសញ្ញាស្តីពីសិទ្ធិកុមារ និងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ
អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការម្លប់ឫស្សី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីអនុសញ្ញាស្តីពីសិទ្ធិកុមារ និងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញដល់កុមារ និងយុវជន នៅខេត្តបាត់ដំបង។
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ
ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញសារលិខិត ក្នុងឱកាសខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។
ការតាំងពិព័រណ៍បង្ហាញសមិទ្ធផលស្នាដៃរបស់កុមារ និងយុវជន។
អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំការតាំងពិព័រណ៍សមិទ្ធផលស្នាដៃរបស់កុមារ និងយុវជន ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ ឱ្យកាន់តែមានភាពអធិកអធម ក៏ដូចជាការលើកកម្ពស់ការចូលរួមរបស់កុមារ ការបង្ហាញអំពីសមត្ថភាព និងទេពកោសល្យរបស់កុមារ។
ការប្រារព្ធទិវាអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ និងខួបលើទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា។
រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំប្រារព្ធពិធីជួបជុំថ្នាក់ជាតិដ៏ឱឡារិក ដើម្បីអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ និងខួបលើទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ដែលជាការរំលឹកដល់សិទ្ធិជាមូលដ្ឋានរបស់កុមារ។
សារាចរស្តីពីការរៀបចំខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវសារាចរណែនាំស្តីពីការរៀបចំខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ“បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព” និង“ការលើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាពនិងភាពធន់”។
វេទិកាកុមារ និងអ្នកធ្វើគោលនយោបាយ
អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំវេទិកាកុមារ និងអ្នកធ្វើគោលនយោបាយ ក្រោមប្រធានបទ “បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព” ដើម្បីលើកកម្ពស់ការចូលរួមរបស់កុមារក្នុងដំណើរការរៀបចំគោលនយោបាយ និងចែករំលែកនូវវឌ្ឍនភាព បញ្ហាប្រឈម និងការដោះស្រាយបញ្ហាផ្សេងៗដែលកុមារកំពុងជួបប្រទះ។
កិច្ចប្រជុំឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ (SWIPE SAFE Project)។
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សហការជាមួយអង្គការឆាលហ្វាន កម្ពុជា បានរៀបកិច្ចប្រជុំឆ្លុះបញ្ចាំងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡា (SWIPE SAFE Project) និងការធ្វើផែនការសម្រាបអនុវត្តបន្ត។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារលើកទី១ អាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា
អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារលើកទី១ អាណត្តិទី៧នៃរាជរដ្ឋាភិបាលកម្ពុជា។
យុទ្ធនាការផ្សព្វផ្សាយស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម។
ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានចូលរួមក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម។