
តួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ
ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ១៩៩២។ យោងតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ មាត្រា ៤៤ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) នៅឆ្នាំ ១៩៩៥ ដែលជាយន្តការសម្របសម្រួល និងជូនយោបល់ដល់រាជរដ្ឋាភិបាលលើការងារទាក់ទងនឹងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុមាលភាព និងការរួមចំណែករបស់កុមារ។ នៅឆ្នាំ២០០៩ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានធ្វើការកែសម្រួលសមាសភាព និងរចនាសម្ព័ន្ធឡើងវិញ ដែលរចនាសម្ព័ន្ធថ្មីមានរហូតដល់រាជធានី ខេត្ត និងមានក្រុមការងារដើម្បីកុមារនៅតាមក្រសួង ស្ថាប័ន។ ការកែសម្រួលទាំងនេះមានគោលបំណងដើម្បីសម្របសម្រួលចំពោះដំណើការការអនុវត្តសិទ្ធិកុមារកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។
សកម្មភាពការងាររបស់ ក.ជ.ក
កិច្ចប្រជុំឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ (SWIPE SAFE Project)។
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សហការជាមួយអង្គការឆាលហ្វាន កម្ពុជា បានរៀបកិច្ចប្រជុំឆ្លុះបញ្ចាំងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡា (SWIPE SAFE Project) និងការធ្វើផែនការសម្រាបអនុវត្តបន្ត។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារលើកទី១ អាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា
អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារលើកទី១ អាណត្តិទី៧នៃរាជរដ្ឋាភិបាលកម្ពុជា។
យុទ្ធនាការផ្សព្វផ្សាយស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម។
ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានចូលរួមក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម។
កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារការត្រៀមរៀបចំកិច្ចប្រជុំសាមញ្ញរបស់ ក.ជ.ក. និងការត្រៀមរៀបចំទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។
អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំកិច្ចប្រជុំពិនិត្យ និងធ្វើបច្ចុប្បន្នភាពការងារជូនថ្នាក់ដឹកនាំក្រសួង ស.អ.យ. លើវឌ្ឍនភាពការត្រៀមរៀបចំកិច្ចប្រជុំសាមញ្ញរបស់ ក.ជ.ក. លើកទី១ អាណត្តិទី៧ និងការត្រៀមរៀបចំទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។
កិច្ចប្រជុំពិភាក្សាជ្រើសរើសប្រធានបទ និងការកៀរគរថវិកា សម្ភារៈ ជាមួយក្រសួង ស្ថាប័ន និងអង្គការដៃគូ
អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំកិច្ចប្រជុំពិភាក្សាជ្រើសរើសប្រធានបទ និងការកៀរគរថវិកា សម្ភារៈ សម្រាប់មីទ្ទីងអបអរសាទរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។
ការផ្សព្វផ្សាយសាកល្បងនូវកម្មវិធីស្វ័យសិក្សាតាមទូរសព្ទ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់ក្រុមកុមារវ័យជំទង់ ខេត្តក្រចេះ។
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការ WOMEN បានចុះផ្សព្វផ្សាយសាកល្បងនូវកម្មវិធីស្វ័យសិក្សាតាមទូរសព្ទ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់ក្រុមកុមារវ័យជំទង់ នៅស្រុកឆ្លូង ខេត្តក្រចេះ។
ការផ្សព្វផ្សាយសាកល្បងនូវកម្មវិធីស្វ័យសិក្សាតាមទូរសព្ទ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់ក្រុមកុមារវ័យជំទង់ ខេត្តបាត់ដំបង។
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការប្រតិបត្តិការកុមារកម្ពុជា បានចុះផ្សព្វផ្សាយសាកល្បងនូវកម្មវិធីស្វ័យសិក្សាតាមទូរសព្ទ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់ក្រុមកុមារវ័យជំទង់ នៅស្រុកសង្កែ ខេត្តបាត់ដំបង។
សន្និសីទថ្នាក់ជាតិស្តីពីការចូលរួមរបស់កុមារ និងយុវជន
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សហការជាមួយអង្គការដែនដីមនុស្សហូឡង់ដ៏ និងអង្គការ ERIKS បានរៀបចំសន្និសីទថ្នាក់ជាតិស្តីពីការចូលរួមរបស់កុមារ និងយុវជន។
សេចក្តីថ្លែងការណ៍ស្តីពីករណីម្តាយធ្វើឃាតកម្មលើកូនស្រីបង្កើត អាយុ ២ឆ្នំា នៅខេត្តបាត់ដំបង
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) បានថ្កោលទោសយ៉ាយដាច់អហង្ការ ចំពោះម្តាយបានធ្វើឃាតកូនស្រីបង្កើត អាយុ ២ឆ្នាំ នៅខេត្តបាត់ដំបង។
កិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ ២០២៥-២០៣០។
អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការភ្លែនអន្តរជាតិ កម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេស អន្តរក្រសួង ដើម្បីរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ ២០២៥-២០៣០។