ព័ត៌មាន
ព័ត៌មាន
ព័ត៌មានពីស៊ីអិនស៊ីស៊ី
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារ ដល់អង្គការសមាជិក និងដៃគូរបស់អង្គការសម្ព័ន្ធចាប់ដៃ ឯកឧត្តម ណុប ឫទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក បានចូលរួមជាគណៈអធិបតីភាពវគ្គបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីគោលការណ៍ណែនាំសម្រាប់ អនុវត្តការចូលរួមរបស់កុមារ ដល់មន្ត្រីនៃអង្គការសមាជិក និងដៃគូរបស់អង្គការសម្ព័ន្ធចាប់ដៃ ។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យមន្ត្រីនៃអង្គការសមាជិករបស់អង្គការសម្ព័ន្ធចាប់ដៃក្លាយជាគ្រូបង្គោល និងមានសមត្ថភាពយកខ្លឹមសារនៃគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារទៅផ្សព្វផ្សាយបន្ត ឬអនុវត្តនៅក្នុងអង្គការសាមីរបស់ខ្លួន និងលើកកម្ពស់ ការចូលរួមរបស់កុមារតាមរយៈការកសាងសមត្ថភាពអ្នកពាក់ព័ន្ធដែលធ្វើការងារជាមួយកុមារ។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមអញ្ជើញមកពីអង្គការសមាជិក និងដៃគូរបស់អង្គការសម្ព័ន្ធចាប់ដៃសរុបចំនួន ២៧នាក់(ស្រី ១៨នាក់)។
ក្នុងវិធីបើកវគ្គបណ្តុះបណ្តាលនេះឯកឧត្តមអគ្គលេខាធិការរង បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញារបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការលើកកម្ពស់ការអនុវត្តនូវអនុសញ្ញាស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែម របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ និងការបញ្ញត្តិនូវឯកសារបទដ្ឋានគតិយុត្តមួយចំនួនដើម្បីឧត្តមប្រយោជន៍របស់កុមារកម្ពុជា។
ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់មន្ថែមទៀតថា វគ្គបណ្តុះបណ្តានេះមានសារៈសំខាន់ណាស់ គឺបានពង្រឹងចំណេះដឹងពាក់ព័ន្ធនឹងអនុសញ្ញាស្តីពីសិទ្ធិកុមារ ជាពិសេសទាក់ទងនឹងការអនុវត្តសិទ្ធិចូលរួមរបស់កុមារឱ្យកាន់តែ ល្អប្រសើរឡើងថែមទៀត និងបានផ្តល់នូវអនុសាសន៍ដល់សិក្ខាកាមជាគ្រូបង្គោល ឱ្យខិតខំយកចិត្តទុកដាក់សិក្សា ស្រាវជ្រាវបន្ថែមទៀតលើចំណេះដឹងស្តីពីសិទ្ធិកុមារ ជាពិសេសចំណេះដឹងពាក់ព័ន្ធនឹងគោលការណ៍ណែនាំសម្រាប់ អនុវត្តការចូលរួមរបស់កុមារ ដើម្បីមានសមត្ថភាពយកចំណេះទាំងនេះទៅអនុវត្តក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន ក៏ដូចជាយកទៅផ្សព្វផ្សាយ និងបណ្តុះបណ្តាលបន្តទៅដល់អង្គការសាមីរបស់ខ្លួន និងសហគមន៍ ។
រាជធានីភ្នំពេញ ឌីខេមីតធីងសេនធ័រ ថ្ងៃពុធ-ព្រហស្បតិ៍ ១-២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០២៣។
ការតាំងពិព័រណ៍បង្ហាញសមិទ្ធផលស្នាដៃរបស់កុមារ និងយុវជន។
អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំការតាំងពិព័រណ៍សមិទ្ធផលស្នាដៃរបស់កុមារ និងយុវជន ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ ឱ្យកាន់តែមានភាពអធិកអធម ក៏ដូចជាការលើកកម្ពស់ការចូលរួមរបស់កុមារ ការបង្ហាញអំពីសមត្ថភាព និងទេពកោសល្យរបស់កុមារ។
ការប្រារព្ធទិវាអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ និងខួបលើទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា។
រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំប្រារព្ធពិធីជួបជុំថ្នាក់ជាតិដ៏ឱឡារិក ដើម្បីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ និងខួបលើទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ដែលជាការរំលឹកដល់សិទ្ធិជាមូលដ្ឋានរបស់កុមារ។
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារនុងឱកាសទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦
ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញសារលិខិត ក្នុងឱកាសខួបលើកទី៧៧ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦។
សារាចរ ស្តីពីការរៀបចំខួបលើកទី៧៧ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៥ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវសារាចរណែនាំស្តីពីការរៀបចំខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ ក្រោមប្រធានបទ សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ និងប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាងភាពធន់និងការងារសមរម្យ។
កិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីពិនិត្យ និងពិភាក្សាខ្លឹមសារសារលិខិត និងសារាចរ ដើម្បីរៀបចំទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦។
អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានចូលរួមកិច្ចប្រជុំជាមួយ ក្រុមប្រឹក្សាអ្នកច្បាប់ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារសារលិខិត និងសារាចរ ដើម្បីរៀបចំទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦។
វគ្គបណ្តុះបណ្តាលកម្មវិធីស្វ័យសិក្សាតាមទូរសព្ទ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់លោកគ្រូ អ្នកគ្រូនៃនៃសាលាអនុ-វិទ្យាល័យ ដែលជាសាលាគោលដៅរបស់អង្គការឆាលហ្វាន កម្ពុជា គម្រោងលើកកម្ពស់ការអប់រំឌីជីថល នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។
អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំវគ្គបណ្តុះបណ្តាលកម្មវិធីស្វ័យសិក្សាតាមទូរសព្ទ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ (Swipe Safe App) ដល់លោកគ្រូ អ្នកគ្រូនៃដែលជាសាលាគោលដៅរបស់អង្គការឆាលហ្វាន កម្ពុជា គម្រោងលើកកម្ពស់ការអប់រំឌីជីថល នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។
វគ្គបណ្តុះបណ្តាលកម្មវិធីស្វ័យសិក្សាតាមទូរសព្ទ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅខេត្តតាកែវ
អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំវគ្គបណ្តុះបណ្តាលកម្មវិធីស្វ័យសិក្សាតាមទូរសព្ទ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ (Swipe Safe App) ដល់លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅខេត្តតាកែវ។
កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារការត្រៀមរៀបចំទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦។
អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំកិច្ចប្រជុំពិនិត្យ និងធ្វើបច្ចុប្បន្នភាពការងារជូនថ្នាក់ដឹកនាំក្រសួង ស.អ.យ. លើវឌ្ឍនភាពការងារ ការត្រៀមរៀបចំទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦។
វគ្គបណ្តុះបណ្តាលស្តីពី ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” ដល់និស្សិតនៃវិទ្យាស្ថានជាតិសង្គមកិច្ច។
អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការឆាលហ្វាន កម្ពុជា និងវិទ្យាស្ថានជាតិសង្គមកិច្ច បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” ដល់និស្សិតនៃវិទ្យាស្ថានជាតិសង្គមកិច្ច ដើម្បីបញ្ជ្រាបចំណេះដឹង ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ពាក់ព័ន្ធនឹងការការពារ និងការឆ្លើយតបការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។
សេចក្តីថ្លែងការណ៍ថ្កោលទោសករណីឃាតកម្មលើកុមារីអាយុ ៥ឆ្នាំ នៅខេត្តកណ្តាល។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ដោយមិនអាចទទួលយកបានឡើយ ចំពោះការប្រព្រឹត្តិនូវអំពើដ៏សែនឃោឃៅ ព្រៃផ្សៃ យង់ឃ្នង អមនុស្សធម៌ ដែលបង្កឡើងដោយ ឈ្មោះ គឹម វណ្ណា ភេទប្រុស អាយុ ៣៥ឆ្នាំ បានធ្វើឃាតទៅលើកុមារីអាយុ ៥ឆ្នាំ នៅខេត្តកណ្តាល យ៉ាងអាណោចអាធ័ម។

















