• 023 213 004
  • admin@cncc.gov.kh

ព័ត៌មាន

ព័ត៌មាន

ព័ត៌មានពីស៊ីអិនស៊ីស៊ី

ព័ត៌មាន

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)
វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារ ដល់អង្គការសមាជិក និងដៃគូរបស់អង្គការសម្ព័ន្ធចាប់ដៃ

ឯកឧត្តម ណុប ឫទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក បានចូលរួមជាគណៈអធិបតីភាពវគ្គបានរៀប​ចំវគ្គប​ណ្តុះបណ្តាលគ្រូបង្គោលស្តីពីគោលការ​ណ៍​ណែ​នាំសម្រា​ប់​ អនុវត្តការចូលរួមរបស់កុមារ ដល់មន្ត្រី​នៃអង្គការ​សមាជិក និងដៃគូរបស់អង្គការសម្ព័ន្ធចាប់ដៃ ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុង​គោលបំណង ដើ​ម្បី​ឱ្យមន្ត្រីនៃអង្គការសមាជិក​របស់​អង្គការសម្ព័ន្ធ​ចាប់​ដៃ​ក្លាយ​ជាគ្រូ​បង្គោល និងមាន​សមត្ថភាព​យក​​ខ្លឹ​ម​សា​រ​នៃ​គោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួម​របស់​កុមារ​ទៅ​ផ្សព្វផ្សាយ​បន្ត ឬអនុវត្តនៅក្នុង​អង្គ​ការ​​សាមី​រប​ស់​ខ្លួន និងលើកកម្ព​ស់​ ការចូលរួមរបស់កុមារ​តាមរយៈ​ការ​កសាង​​សមត្ថភាពអ្នកពាក់ព័ន្ធ​ដែល​ធ្វើ​ការងារ​ជាមួយកុមារ។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាម​ចូលរួម​អញ្ជើញ​មកពីអង្គការសមាជិក និងដៃគូរបស់អង្គការ​សម្ព័ន្ធចាប់ដៃសរុបចំនួន ២៧នាក់(ស្រី ១៨នាក់​)។

ក្នុងវិធីបើកវគ្គបណ្តុះបណ្តាលនេះឯកឧត្តមអគ្គលេខាធិការរង បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែ​ង និងការប្តេ​ជ្ញា​​រ​បស់រាជរដ្ឋាភិបាល កម្ពុ​ជាក្នុងការលើកកម្ពស់ការអនុវត្តនូវអនុសញ្ញាស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែម របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ និងការបញ្ញត្តិនូវឯកសារបទដ្ឋានគតិយុត្តមួយចំនួន​ដើម្បី​ឧត្តមប្រយោជន៍របស់កុមារកម្ពុជា។

ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់មន្ថែមទៀតថា វគ្គបណ្តុះបណ្តានេះមានសារៈសំខាន់ណា​ស់ គឺបានពង្រឹង​ចំណេះ​​ដឹង​​ពាក់ព័ន្ធនឹងអនុសញ្ញាស្តីពីសិទ្ធិកុមារ ជាពិសេសទាក់ទងនឹងការអនុវត្តសិទ្ធិចូលរួមរបស់កុមារឱ្យ​កា​​ន់​តែ ល្អ​ប្រសើរឡើងថែមទៀត និងបានផ្តល់​នូវអនុសាសន៍ដល់សិក្ខាកាមជាគ្រូបង្គោល ឱ្យខិតខំយកចិត្តទុកដាក់សិ​ក្សា ស្រាវជ្រាវបន្ថែមទៀតលើចំណេះដឹងស្តីពីសិទ្ធិកុមារ ជាពិសេសចំណេះដឹងពាក់ព័ន្ធនឹងគោលការណ៍ណែនាំសម្រា​ប់ អនុវត្តការចូលរួមរបស់កុមារ ដើម្បីមានសមត្ថភាពយកចំណេះទាំងនេះទៅអនុវត្តក្នុង​ក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួ​ន ក៏ដូ​ច​​ជា​យកទៅផ្សព្វផ្សាយ និងបណ្តុះបណ្តាលបន្តទៅដល់អង្គការសាមី​រប​ស់​ខ្លួន  និងសហគមន៍ ។

រាជធានីភ្នំពេញ ឌីខេមីតធីងសេនធ័រ ថ្ងៃពុធ-ព្រហស្បតិ៍ ១-២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០២៣។

កិច្ចប្រជុំវាយតម្លៃពាក់កណ្តាលអាណត្តិនៃផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញឆ្នាំ២០២១-២០២៥ និងកិច្ចប្រជុំរៀបចំផែនការជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៤-២០២៨

អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំកិច្ចប្រជុំពិនិត្យ និងផ្តល់ធាតុចូលលើការវាយតម្លៃពាក់កណ្តាលអាណត្តិនៃផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញឆ្នាំ២០២១-២០២៥ និងកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងរៀបចំផែនការជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៤-២០២៨។

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានបណ្តុះណ្តាលពង្រឹងសមត្ថភាពបន្ថែម ដល់ដល់យុវជន និងអ្នកស្ម័គ្រចិត្តសហគមន៍ ស្រុកឆ្លូង ខេត្តក្រចេះ។

ការប្រារព្ធទិវាអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ និងខួបលើទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ។

រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំប្រារព្ធពិធីជួបជុំថ្នាក់ជាតិដ៏ឱឡារិក ដើម្បីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ និងខួបលើទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ការប្រឡងគូរគំនូរសម្រាប់កុមារលើកទី៧ ឆ្នាំ២០២៤

អគ្គលេខាធិការដ្ឋាន ក.ជ.ក សហការជាមួយវិទ្យាស្ថានសិល្បៈភ្នំពេញអន្តរជាតិ បានរៀបចំការប្រឡងគូរគំនូរសម្រាប់កុមារ ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “វិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល” ។

សេចក្តីប្រកាសព័ត៌មាន

អគ្គលេខាធិការដ្ឋាន ក.ជ.ក សូមជម្រាបជូនសាធារណជនទូទៅ មេត្តាជ្រាបថា រាជរដ្ឋាភិបាលនឹងរៀបចំប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅសាលមហោស្រព នៃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

សេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ 2024

រាជរដ្ឋាភិបាលកម្ពុជាចេញសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

សារាចរស្តីពីការរៀបចំខួបលើទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤

រាជរដ្ឋាភិបាលកម្ពុជាចេញសារាចរណែនាំការរៀបចំខួបលើទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា​ ខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤

សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

សារលិខិតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសការប្រារព្ធខួបលើទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤

វេទិកាកុមារ និងអ្នកធ្វើគោលនយោបាយ

អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយក្រសួង ស្ថាប័ន និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានរៀបចំវេទិកាកុមារ និងអ្នកធ្វើគោលនយោបាយ ដើម្បីលើកកម្ពស់ការចូលរួមរបស់កុមារ ក្នុងដំណើរការរៀបចំគោលនយោបាយ និងចែករំលែកនូវវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយដល់កុមារ។

កិច្ចប្រជុំពិនិត្យលើសារាចរ និងសារលិខិត អបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤

ប្រតិភូក្រសួង ស.អ.យ. និងអគ្គលេខាធិការដ្ឋាន ក.ជ.ក. ចូលរួមរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យលើសារាចរ និងសារលិខិត អបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤