• 023 213 004
  • admin@cncc.gov.kh

ព័ត៌មាន

ព័ត៌មាន

ព័ត៌មានពីស៊ីអិនស៊ីស៊ី

ព័ត៌មាន

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)
វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារ ដល់អង្គការសមាជិក និងដៃគូរបស់អង្គការសម្ព័ន្ធចាប់ដៃ

ឯកឧត្តម ណុប ឫទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក បានចូលរួមជាគណៈអធិបតីភាពវគ្គបានរៀប​ចំវគ្គប​ណ្តុះបណ្តាលគ្រូបង្គោលស្តីពីគោលការ​ណ៍​ណែ​នាំសម្រា​ប់​ អនុវត្តការចូលរួមរបស់កុមារ ដល់មន្ត្រី​នៃអង្គការ​សមាជិក និងដៃគូរបស់អង្គការសម្ព័ន្ធចាប់ដៃ ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុង​គោលបំណង ដើ​ម្បី​ឱ្យមន្ត្រីនៃអង្គការសមាជិក​របស់​អង្គការសម្ព័ន្ធ​ចាប់​ដៃ​ក្លាយ​ជាគ្រូ​បង្គោល និងមាន​សមត្ថភាព​យក​​ខ្លឹ​ម​សា​រ​នៃ​គោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួម​របស់​កុមារ​ទៅ​ផ្សព្វផ្សាយ​បន្ត ឬអនុវត្តនៅក្នុង​អង្គ​ការ​​សាមី​រប​ស់​ខ្លួន និងលើកកម្ព​ស់​ ការចូលរួមរបស់កុមារ​តាមរយៈ​ការ​កសាង​​សមត្ថភាពអ្នកពាក់ព័ន្ធ​ដែល​ធ្វើ​ការងារ​ជាមួយកុមារ។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាម​ចូលរួម​អញ្ជើញ​មកពីអង្គការសមាជិក និងដៃគូរបស់អង្គការ​សម្ព័ន្ធចាប់ដៃសរុបចំនួន ២៧នាក់(ស្រី ១៨នាក់​)។

ក្នុងវិធីបើកវគ្គបណ្តុះបណ្តាលនេះឯកឧត្តមអគ្គលេខាធិការរង បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែ​ង និងការប្តេ​ជ្ញា​​រ​បស់រាជរដ្ឋាភិបាល កម្ពុ​ជាក្នុងការលើកកម្ពស់ការអនុវត្តនូវអនុសញ្ញាស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែម របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ និងការបញ្ញត្តិនូវឯកសារបទដ្ឋានគតិយុត្តមួយចំនួន​ដើម្បី​ឧត្តមប្រយោជន៍របស់កុមារកម្ពុជា។

ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់មន្ថែមទៀតថា វគ្គបណ្តុះបណ្តានេះមានសារៈសំខាន់ណា​ស់ គឺបានពង្រឹង​ចំណេះ​​ដឹង​​ពាក់ព័ន្ធនឹងអនុសញ្ញាស្តីពីសិទ្ធិកុមារ ជាពិសេសទាក់ទងនឹងការអនុវត្តសិទ្ធិចូលរួមរបស់កុមារឱ្យ​កា​​ន់​តែ ល្អ​ប្រសើរឡើងថែមទៀត និងបានផ្តល់​នូវអនុសាសន៍ដល់សិក្ខាកាមជាគ្រូបង្គោល ឱ្យខិតខំយកចិត្តទុកដាក់សិ​ក្សា ស្រាវជ្រាវបន្ថែមទៀតលើចំណេះដឹងស្តីពីសិទ្ធិកុមារ ជាពិសេសចំណេះដឹងពាក់ព័ន្ធនឹងគោលការណ៍ណែនាំសម្រា​ប់ អនុវត្តការចូលរួមរបស់កុមារ ដើម្បីមានសមត្ថភាពយកចំណេះទាំងនេះទៅអនុវត្តក្នុង​ក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួ​ន ក៏ដូ​ច​​ជា​យកទៅផ្សព្វផ្សាយ និងបណ្តុះបណ្តាលបន្តទៅដល់អង្គការសាមី​រប​ស់​ខ្លួន  និងសហគមន៍ ។

រាជធានីភ្នំពេញ ឌីខេមីតធីងសេនធ័រ ថ្ងៃពុធ-ព្រហស្បតិ៍ ១-២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០២៣។

វេទិកាកុមារ និងអ្នកធ្វើគោលនយោបាយ

អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយក្រសួង ស្ថាប័ន និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានរៀបចំវេទិកាកុមារ និងអ្នកធ្វើគោលនយោបាយ ដើម្បីលើកកម្ពស់ការចូលរួមរបស់កុមារ ក្នុងដំណើរការរៀបចំគោលនយោបាយ និងចែករំលែកនូវវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយដល់កុមារ។

កិច្ចប្រជុំពិនិត្យលើសារាចរ និងសារលិខិត អបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤

ប្រតិភូក្រសួង ស.អ.យ. និងអគ្គលេខាធិការដ្ឋាន ក.ជ.ក. ចូលរួមរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យលើសារាចរ និងសារលិខិត អបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤

កិច្ចប្រជុំគណ:កម្មការ អនុគណ:កម្មការមីទ្ទីងអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤

អគ្គលេខាធិការដ្ឋាន ក.ជ.ក. ក្រោមអធិបតីភាពលោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួង ស.អ.យ. និងជាអនុប្រធាន ក.ជ.ក. បានប្រជុំពិនិត្យលើវឌ្ឍនភាពការងារនៃការត្រៀមរៀបចំមីទ្ទីងអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤

គណៈប្រតិភូអគ្គលេខាធិការដ្ឋាន ក.ជ.ក. ចុះសួរសុខទុក្ខកុមាររនៅជាមួយម្តាយក្នុងមណ្ឌលអប់រំកែប្រែទី២

អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការសប្បុរសធ៌បាននាំយក នូវអំណោយមួយចំនួនទៅចែកជូនដល់កុមារដែលរស់នៅជាមួយម្តាយ និងស្រ្តីមានផ្ទៃពោះនៅក្នុងមណ្ឌលអប់រំកែប្រែទី២

សេចក្តីអំពាវនាវរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារមានកិត្តិយសសូមអំពាវនាវដល់អង្គភាពក្រោមឱវាទក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមមេត្តាចូលរួមចំណែកសប្បុរសធម៌ ឧបត្ថម្ភជាថវិកា ឬសម្ភារៈសិក្សា ដើម្បីចែកជូនដល់កុមារកំព្រា កុមារពិការ កុមារក្រីក្រ និងកុមារអនាថា។

សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការរៀបចំមីទ្ទីងអបអរសាទរខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤

ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ(ក.ជ.ក.)បង្កើតគណៈកម្មការអន្តរក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ ដើម្បីរៀបចំមីទ្ទីងអបអរសាទរខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅសាលមហោស្រពនៃមណ្ឌលសន្និបាត និងពិព័រណកោះពេជ្រ។

សេចក្តីជូនដំណឹង ស្តីពីការប្រឡងគូរគំនូរសម្រាប់កុមារដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សូមជម្រាបជូនសាធារណជន ជាពិសេសក្មួយៗ កុមារា កុមារី ឱ្យបានជ្រាបថា អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានសហការជាមួយវិទ្យាស្ថានសិល្បៈភ្នំពេញអន្តរជាតិនឹងរៀបចំការប្រឡងគូរគំនូរសម្រាប់កុមារ ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា ឆ្នាំ២០២៤ ដើម្បីឱ្យកុមារមកពីគ្រប់មជ្ឈដ្ឋានបានចូលរួមបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន និងលើកទឹកចិត្តឱ្យកុមារបានចូលរួម រីករាយក្នុងថ្ងៃទិវារបស់ពួកគេ។

កិច្ចប្រជុំកម្រិតបច្ចេកទេសអន្តរក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ ដើម្បីពិភាក្សាជ្រើសរើសប្រធានបទ និងការកៀរគរធនធានរៀបចំទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤

អគ្គលេខាធិការដ្ឋាន ក.ជ.ក. សំណូមពរដល់អង្គការដៃគូពាក់ព័ន្ធនានា ចូលរួមគាំទ្រជាសម្ភារៈ និងថវិកា ដល់កម្មវិធីទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ដើម្បីបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងសហការគ្នារវាងរដ្ឋាភិបាល និងអង្គការដៃគូក្នុងការលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា

ពិធីជួបសម្ដែងការគួរសមជាមួយតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា

ឯកឧត្តមអគ្គលេខាធិការ ចូលរួមអមដំណើរឯកឧត្តមរដ្ឋមន្រ្តីក្រសួង ស.អ.យ. និងជាប្រធាន ក.ជ.ក ជួបសម្ដែងការគួរសមជាមួយតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ពិភាក្សាការងារ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

កិច្ចប្រជុំគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ដើម្បីបង្ហាញពីសមាសភាពថ្មី និងការបង្កើនកិច្ចសហការអន្តរក្រសួងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីប្រឆាំងនឹងពលកម្មកុមារគ្រប់រូបភាព

គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារបានជំរុញការផ្សព្វផ្សាយពីសកម្មភាពការលើកកម្ពស់ បញ្ជ្រាប និងទប់ស្កាត់សកម្មភាពប្រឆាំងពលកម្មកុមារ ដល់សាធារណជន ដើម្បីឱ្យការគោរពសិទ្ធិកុមារកាន់តែប្រសើឡើងថែមទៀត