អំពី ក.ជ.ក
អំពី ក.ជ.ក
អំពី ក.ជ.ក
អំពីក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ
ព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារនៅថ្ងៃទី១៥ ខែ តុលា ឆ្នាំ១៩៩២។ យោងតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ មាត្រា៤៤ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) នៅចុងឆ្នាំ១៩៩៥ ដែលជាយន្តការសម្របសម្រួល និងផ្តល់យោបល់ជូនដល់រាជរដ្ឋាភិបាលលើការងារទាក់ទងនឹងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុមាលភាព និងការរួមចំណែករបស់កុមារ។ នៅឆ្នាំ២០០៩ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានធ្វើការកែសម្រួលសមាសភាព និងរចនាសម្ព័ន្ធឡើងវិញ ដែលរចនាសម្ព័ន្ធថ្មីមានរហូតដល់រាជធានី ខេត្ត និងមានក្រុមការងារដើម្បីកុមារនៅតាមក្រសួង ស្ថាប័ន។ ការកែសម្រួលទាំងនេះមានគោលបំណងដើម្បីសម្របសម្រួលចំពោះដំណើការការអនុវត្តសិទ្ធិកុមារកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។