• 023 213 004
  • admin@cncc.gov.kh

ការប្រារព្ធទិវាអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ និងខួបលើទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា។

ការប្រារព្ធទិវាអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ និងខួបលើទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា។

ទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំប្រារព្ធពិធីជួបជុំថ្នាក់ជាតិដ៏ឱឡារិក ដើម្បីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ និងខួបលើទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ដែលជាការរំលឹកដល់សិទ្ធិជាមូលដ្ឋានរបស់កុមារ។

ទីស្តីការក្រសួង ស.អ.យ. ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) សហការជាមួយក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល បានរៀបចំប្រារព្ធពិធីជួបជុំថ្នាក់ជាតិដ៏ឱឡារិក ដើម្បីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាពជាមូលដ្នានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ” និងខួបលើទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ “ប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាងភាពធន់និងការងារសមរម្យ” ។

ការប្រារព្ធពិធីនេះប្រប្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ.) និងជាប្រធាន ក.ជ.ក. និងលោជំទាវ ជា ផល្គុន ជា សុមេធី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស ក.ជ.ក. និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន តំណាងកុមារមកពីសាលារៀនសាធារណៈ និងកុមារមកពីអង្គការមិនមែនរដ្ឋាភិបាល សរុប ចំនួន ប្រមាណ ៣៥០ នាក់។

សូមបញ្ជាក់ផងដែរថា : ការប្រារព្ធទិវានេះ គឺដើម្បីរំលឹកដល់សិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តជំរុញលើកកម្ពស់ការអនុវត្តសិទ្ធិកុមារឱ្យកាន់តែប្រសើឡើងថែមទៀត និងការអបអរសាទរលទ្ធផលការងារលើវិស័យកុមារ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ។