• 023 213 004
  • admin@cncc.gov.kh

ពិធីប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមមូលបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”

ពិធីប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមមូលបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”

ឯកឧត្ដម គីម សុវណ្ណឌី អគ្គលេខាធិការ​ លោកជំទាវអគ្គលេខាធិការរង និងមន្ត្រីជាស្ត្រីទាំងអស់នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមមូលបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”

ទីស្តីការក្រសួង ស.អ.យ. ថ្ងៃពុធ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម គីម សុវណ្ណឌី អគ្គលេខាធិការ​ លោកជំទាវអគ្គលេខាធិការរង និងមន្ត្រីជាស្ត្រីទាំងអស់នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមមូលបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ ជា ផល្គុន ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។