• 023 213 004
  • admin@cncc.gov.kh

កិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ ២០២៥-២០៣០។

កិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ ២០២៥-២០៣០។

ប្រជុំក្រុមការងារបច្ចេកទេសរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការភ្លែនអន្តរជាតិ កម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេស អន្តរក្រសួង ដើម្បីរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ ២០២៥-២០៣០។

ខេត្តកំពត សណ្ឋាគារ សាន់នី ៖ ថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋា​នក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការភ្លែនអន្តរជាតិ កម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេ​ស​​ អន្តរក្រសួង ដើម្បីរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ ២០២៥-២០៣០។

គោលបំណងនៃកិច្ចប្រជុំ (១).ដើម្បីពិនិត្យ និងឯកភាពទៅលើខ្លឹមសានៃសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីទប់ស្កាត់ និងឆ្លើយតបចំពោះ អំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០ និងការកំណត់អំពីនីតិវិធីសម្រាប់ការគាំទ្ររបស់សមាជិក ក.ជ.ក នៃក្រសួង-ស្ថាប័នសាមីនីមួយៗ ព្រមទាំងយកផែនកការនេះដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្រ្តនៃក្រសួង-ស្ថាប័នសាមីនីមួយៗ (២).កំណត់អំពីវិធីសាស្រ្តជម្រុញការអនុវត្តប្រកបដោយប្រសិទ្ធភាព បន្ទាប់ពីឯកសារនេះត្រូវបានអនុម័ត្តចេញពីគណៈរដ្ឋមន្រ្តី។

កិច្ចប្រជុំប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ.) និងជាអនុប្រធាន ក.ជ.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួង ស.អ.យ. និងជាប្រធាន ក.ជ.ក. និងមានការអញ្ជើញចូលរួមពីលោកជំទាវ ឯកឧត្តម លោក លោកស្រី កញ្ញា ជាតំណាងមកពីក្រសួង-ស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ៥៥រូប។

ថ្លែក្នុងពិធីបើកកិច្ចប្រជុំ ​​លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងពីរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបន្តបោះជំហានក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចយ៉ាងល្អប្រសើររាជរដ្ឋាភិបាលអាណត្តិទី៧ បានយកចិត្តទុកដាក់ក្នុងពង្រីកការផ្តល់សេវាជំនួយសង្គមតាមរយៈកញ្ចប់គ្រួសារសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ រួមទាំងគម្រោងអាទិភាពផ្សេងៗជាច្រើនទៀត ដែលជួយទៅដល់ជនរងគ្រោះ និងងាយរងគ្រោះ។

លើសពីនេះលោកជំទាវបានបញ្ជាក់បន្ថែមទៀតថា កិច្ចការការពារកុមារ មិនអាចស្ថាប័នណាមួយដោះស្រាយតែឯកឯងបានទេ ត្រូវមានការចូលរួមពីគ្រប់វិស័យ គ្រប់ភាគីដែលពាក់ព័ន្ធ និងមានលក្ខណៈជាប្រព័ន្ធ ហើយក៏ត្រូវមានការចូលរួមពីសហគមន៍ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មាតាបិតា អាណាព្យាបាល កុមារខ្លួនឯង ព្រមទាំងមានការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ទាំងបច្ចេកទេស សម្ភារៈ ថវិកា និងការបង្កលក្ខណៈគ្រប់បែបយ៉ាងទើបអាចសម្រេចបានជោគជ័យ។

ជាមួយគ្នានេះលោកជំទាវបានបញ្ជាក់ផងដែរថា ការលើកកម្ពស់ និងការការពារកុមារ គឺជាការងារអាទិភាពដែលត្រូវបានដាក់បញ្ចូលទៅក្នុងការអនុវត្តកម្មវិធីគោលនយោបាយ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រជាតិមួយចំនួនដែលពាក់ព័ន្ធកិច្ចការពារ និងលើកកម្ពស់សិទ្ធិកុមារការរក្សាកំណើនសេដ្ឋកិច្ចបាននឹងកំពុងផ្តល់ផលទ្ធភាពយ៉ាងប្រសើរដល់ការវិភាជន៍ធនធានបន្ថែមទៀត ចំពោះវិស័យសុខាភិបាល អប់រំ សង្គមកិច្ច និងវិស័យផ្សេងៗទៀត ដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្ស រួមទាំងការអភិវឌ្ឍកុមារសំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០ ដែលក្នុងនោះបានផ្តោតសំខាន់លើការអភិវឌ្ឍសុខុមាលភាពកុមារផងដែរ៕