• 023 213 004
  • admin@cncc.gov.kh

កិច្ចប្រជុំពិភាក្សា កៀរគរកិច្ចសហការថវិកា ធនធាន សម្ភារៈ ជាមួយក្រសួង ស្ថាប័ន និងអង្គការដៃគូ ដើម្បីរៀបចំទិវាកុមារអន្តរជាតិ១មិថុនា ឆ្នាំ២០២៦។

កិច្ចប្រជុំពិភាក្សា កៀរគរកិច្ចសហការថវិកា ធនធាន សម្ភារៈ ជាមួយក្រសួង ស្ថាប័ន និងអង្គការដៃគូ ដើម្បីរៀបចំទិវាកុមារអន្តរជាតិ១មិថុនា ឆ្នាំ២០២៦។

ប្រជុំកៀរគរថវិកា ធនធាន សម្ភារៈ ដើម្បីរៀបចំទិវាកុមារអន្តរជាតិ១មិថុនា ឆ្នាំ២០២៦។

អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំកិច្ចប្រជុំពិភាក្សាកៀរគរកិច្ចសហការថវិកា ធនធាន សម្ភារៈ ជាមួយក្រសួង ស្ថាប័ន និងអង្គការដៃគូ ដើម្បីរៀបចំមីទ្ទីងអបអរសាទរខួបលើកទី៧៧ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើទី២៥ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦។

ទីស្តីការក្រសួង ស.អ.យ. ព្រឹកថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋា​នក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) បានរៀបចំកិច្ចប្រជុំពិភាក្សាកៀរគរកិច្ចសហការថវិកា ធនធាន សម្ភារៈ ជាមួយក្រសួង​  ស្ថាប័ន​ និងអង្គការដៃគូ ដើម្បីរៀបចំមីទ្ទីងអបអរសាទរខួបលើកទី៧៧ទិវាកុមារអន្តរជាតិ១មិថុនា​  ខួបលើទី២៥ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា​  និងទិវាកុមារកម្ពុជាឆ្នាំ២០២៦។

គោលបំណងនៃកិច្ចប្រជុំគឺ (១) ពិភាក្សា និងពិនិត្យជ្រើសរើសប្រធានបទសម្រាប់ទិវា១មិថុនាឆ្នាំ២០២៦ ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យនិងសម្រេច (២) កៀរគរកិច្ចសហការថវិកា ធានធាន​ និងសម្ភារៈពី​ក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធនានា ដើម្បីគាំទ្រទៅលើកម្មវិធីមួយចំនួននៃទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៦។

កិច្ចប្រជុំប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកជំទាវ ខៀវ បូរី ​រដ្ឋលេខាធិការ ក្រសួង ស.អ.យ.​ និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ​និងមានអ្នកចូលរួមអញ្ជើញមកពីតំណាងក្រសួង​  ស្ថាប័ន​ និងអង្គការដៃគូនានា​  សរុប ប្រមាណ​ ៤០រូប។

គួរបញ្ជាក់ផងដែរថា៖ ដើម្បីអបអរសាទរក្នុងឱកាសទិវា១មិថុនាឆ្នាំ២០២៦នេះ អគ្គលេខាធិការដ្ឋាន ក.ជ.ក.​ គ្រោងនឹងរៀបចំនូវកម្មវិធីមួយចំនួន រួមមាន៖ (១). គ្រោងផលិតវីដេអូខ្លីពាក់ព័ន្ធនឹងវឌ្ឍនភាពការអនុវត្តសិទ្ធិកុមារនៅកម្ពុជា, (២) គ្រោងរៀបចំវេទិកាកុមារ និងអ្នកធ្វើគោលនយោបាយ, (៣) គ្រោងធ្វើ TV Talk Show ពាក់ព័ន្ធនឹងវឌ្ឍនភាពការអនុវត្តសិទ្ធិកុមារនៅកម្ពុជា និង(៤) គ្រោងរៀបចំស្តង់ពិព័រណ៍សមិទ្ធផល​ស្នា​ដៃ​រប​ស់កុមារ និងយុវជន នៅខាងមុខទីស្តីការក្រសួង ស.អ.យ. ។ល។