• 023 213 004
  • admin@cncc.gov.kh

កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារការត្រៀមរៀបចំទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦។

កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារការត្រៀមរៀបចំទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦។

កិច្ចប្រជុំត្រៀមរៀបចំទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦

អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំកិច្ចប្រជុំពិនិត្យ និងធ្វើបច្ចុប្បន្នភាពការងារជូនថ្នាក់ដឹកនាំក្រសួង ស.អ.យ. លើវឌ្ឍនភាពការងារ ការត្រៀមរៀបចំទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦។

ទីស្តីការក្រសួង ស.អ.យ. ៖ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋា​នក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) បានរៀបចំកិច្ចប្រជុំពិនិត្យ និងធ្វើបច្ចុប្បន្នភាពការងារជូនថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើវឌ្ឍនភាពការងារ ការត្រៀមរៀបចំមីទ្ទីងអបអរសាទរខួបលើកទី៧៧ទិវាកុមារអន្តរជាតិ១មិថុនា​  ខួបលើទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា​  និងទិវាកុមារកម្ពុជាឆ្នាំ២០២៦។

កិច្ចប្រជុំប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ ក្រសួង ស.អ.យ. និងជាអនុប្រធាន ក.ជ.ក. និងមានការអញ្ជើញចូលរួមពីលោកជំទាវ ឯកឧត្តម លោក លោកស្រី នៃអគ្គលេខាធិការដ្ឋា​ន ក.ជ.ក.