កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារលើកទី១ អាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារលើកទី១ អាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារលើកទី១ អាណត្តិទី៧នៃរាជរដ្ឋាភិបាលកម្ពុជា។
ទីស្តីការក្រសួង ស.អ.យ.៖ រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារលើកទី១ អាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងដើម្បី៖(១) ជម្រាបជូនពីសមិទ្ធផលការងារនៃការដឹកនាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារឆ្នាំ២០២៤ សម្រាប់អាណតិ្ត ឆ្នាំ២០២៤-២០២៨ ព្រមទាំងសុំការអនុម័តលើផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ២០២៥-២០៣០ និង(២) ការកំណត់ទិសដៅជាយុទ្ធសាស្រ្តរបស់ ក.ជ.ក និងផែនទីចង្អុលបង្ហាញ ដល់អគ្គលេខាធិការដ្ឋាន ក.ជ.ក. ក្នុងការជំរុញការអនុវត្តសិទ្ធិកុមារ និងកិច្ចការពារកុមារ ស្របតាមបទដ្ឋានជាតិ និងអន្តរជាតិដែលមានជាធរមាននៅកម្ពុជា។
កិច្ចប្រជុំប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន ក.ជ.ក. និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សរុប ចំនួន ៥៦នាក់ ។