សេចក្តីថ្លែងការណ៍ថ្កោលទោសករណីឃាតកម្មលើកុមារីអាយុ ៥ឆ្នាំ នៅខេត្តកណ្តាល។
សេចក្តីថ្លែងការណ៍ថ្កោលទោសករណីឃាតកម្មលើកុមារីអាយុ ៥ឆ្នាំ នៅខេត្តកណ្តាល។
សេចក្តីថ្លែងការណ៍ថ្កោលទោសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ដោយមិនអាចទទួលយកបានឡើយ ចំពោះការប្រព្រឹត្តិនូវអំពើដ៏សែនឃោឃៅ ព្រៃផ្សៃ យង់ឃ្នង អមនុស្សធម៌ ដែលបង្កឡើងដោយ ឈ្មោះ គឹម វណ្ណា ភេទប្រុស អាយុ ៣៥ឆ្នាំ បានធ្វើឃាតទៅលើកុមារីអាយុ ៥ឆ្នាំ នៅខេត្តកណ្តាល យ៉ាងអាណោចអាធ័ម។







