កិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណ:រដ្ឋមន្រ្តី
កិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណ:រដ្ឋមន្រ្តី
កិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រុមប្រឹក្សាអ្នកច្បាប់អគ្គលេខាធិការដ្ឋាន ក.ជ.ក ចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណ:រដ្ឋមន្រ្តី ដើម្បីពិនិត្យ ពិភាក្សាកែសម្រួលលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។
ទីស្តីការគណ:រដ្ឋមន្រ្តី- ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ដឹកនាំដោយលោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ និងជាអនុប្រធាន ក.ជ.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួង ស.អ.យ. និងជាប្រធាន ក.ជ.ក. និងឯកឧត្ដម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. ព្រមទាំងក្រុមការងារបច្ចេកទេស បានអញ្ចើញចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណ:រដ្ឋមន្រ្តី ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុំ ប៊ុនធឿន សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីពិនិត្យលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។