• 023 213 004
  • admin@cncc.gov.kh

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារ

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារ

វគ្គបណ្តុះបណ្តាលការចូលរួមរបស់កុមារ

អគ្គលេខាធិការដ្ឋាន ក.ជ.ក.​ សហការជាមួយអង្គការសម្ព័ន្ធចាប់ដៃ បានរៀបចំគបណ្តុះបណ្តាល​គោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួម​របស់​កុមារ​ដល់អង្គការសមាជិក និងដៃគូរបស់អង្គការសម្ព័ន្ធចាប់ដៃ។

ឯកឧត្តម ណុប ឫទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក បានចូលរួមជាគណៈអធិបតីភាពវគ្គបានរៀប​ចំវគ្គប​ណ្តុះបណ្តាលគ្រូបង្គោលស្តីពីគោលការ​ណ៍​ណែ​នាំសម្រា​ប់​ អនុវត្តការចូលរួមរបស់កុមារ ដល់មន្ត្រី​នៃអង្គការ​សមាជិក និងដៃគូរបស់អង្គការសម្ព័ន្ធចាប់ដៃ ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុង​គោលបំណង ដើ​ម្បី​ឱ្យមន្ត្រីនៃអង្គការសមាជិក​របស់​អង្គការសម្ព័ន្ធ​ចាប់​ដៃ​ក្លាយ​ជាគ្រូ​បង្គោល និងមាន​សមត្ថភាព​យក​​ខ្លឹ​ម​សា​រ​នៃ​គោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួម​របស់​កុមារ​ទៅ​ផ្សព្វផ្សាយ​បន្ត ឬអនុវត្តនៅក្នុង​អង្គ​ការ​​សាមី​រប​ស់​ខ្លួន និងលើកកម្ព​ស់​ ការចូលរួមរបស់កុមារ​តាមរយៈ​ការ​កសាង​​សមត្ថភាពអ្នកពាក់ព័ន្ធ​ដែល​ធ្វើ​ការងារ​ជាមួយកុមារ។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាម​ចូលរួម​អញ្ជើញ​មកពីអង្គការសមាជិក និងដៃគូរបស់អង្គការ​សម្ព័ន្ធចាប់ដៃសរុបចំនួន ២៧នាក់(ស្រី ១៨នាក់​)។

ក្នុងវិធីបើកវគ្គបណ្តុះបណ្តាលនេះឯកឧត្តមអគ្គលេខាធិការរង បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែ​ង និងការប្តេ​ជ្ញា​​រ​បស់រាជរដ្ឋាភិបាល កម្ពុ​ជាក្នុងការលើកកម្ពស់ការអនុវត្តនូវអនុសញ្ញាស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែម របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ និងការបញ្ញត្តិនូវឯកសារបទដ្ឋានគតិយុត្តមួយចំនួន​ដើម្បី​ឧត្តមប្រយោជន៍របស់កុមារកម្ពុជា។

ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់មន្ថែមទៀតថា វគ្គបណ្តុះបណ្តានេះមានសារៈសំខាន់ណា​ស់ គឺបានពង្រឹង​ចំណេះ​​ដឹង​​ពាក់ព័ន្ធនឹងអនុសញ្ញាស្តីពីសិទ្ធិកុមារ ជាពិសេសទាក់ទងនឹងការអនុវត្តសិទ្ធិចូលរួមរបស់កុមារឱ្យ​កា​​ន់​តែ ល្អ​ប្រសើរឡើងថែមទៀត និងបានផ្តល់​នូវអនុសាសន៍ដល់សិក្ខាកាមជាគ្រូបង្គោល ឱ្យខិតខំយកចិត្តទុកដាក់សិ​ក្សា ស្រាវជ្រាវបន្ថែមទៀតលើចំណេះដឹងស្តីពីសិទ្ធិកុមារ ជាពិសេសចំណេះដឹងពាក់ព័ន្ធនឹងគោលការណ៍ណែនាំសម្រា​ប់ អនុវត្តការចូលរួមរបស់កុមារ ដើម្បីមានសមត្ថភាពយកចំណេះទាំងនេះទៅអនុវត្តក្នុង​ក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួ​ន ក៏ដូ​ច​​ជា​យកទៅផ្សព្វផ្សាយ និងបណ្តុះបណ្តាលបន្តទៅដល់អង្គការសាមី​រប​ស់​ខ្លួន  និងសហគមន៍ ។

រាជធានីភ្នំពេញ ឌីខេមីតធីងសេនធ័រ ថ្ងៃពុធ-ព្រហស្បតិ៍ ១-២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០២៣។