• 023 213 004
  • admin@cncc.gov.kh

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ

វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ

អគ្គលេខាធិការដ្ឋាន ក.ជ.ក សហការជាមួយអង្គការប្រតិបត្តិការកុមារកម្ពុជា (OEC) ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការឆាលហ្វានកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់កម្លាំងសេវាសង្គម ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន ក.ជ.ក សហការជាមួយអង្គការប្រតិបត្តិការកុមារកម្ពុជា (OEC) ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការឆាលហ្វានកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់កម្លាំងសេវាសង្គម ដែលអញ្ជើញមកពីមន្ទីរ ស.អ.យ , កិច្ចការនារី ,ស្នងការខេត្ត និង អ.ក.ន.ក សរុប ចំនូន ៤២ នាក់ (ស្រី ១៩នាក់) ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើយក្នុងគោលបំណង ពង្រឹងចំណេះបន្ថែមពាក់ព័ន្ធនឹងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដើម្បីជួយផ្សព្វផ្សាយបន្តដល់ឪពុកម្ដាយ អាណាព្យាបាល និងកុមារ ឱ្យបានយល់ដឹង និងចូលរួមបង្ការ ទប់ស្កាត់បញ្ហាមិនឱ្យកើតឡើង។