កិច្ចប្រជុំពិនិត្យ និងរាយការណ៍ជូនថ្នាក់ដឹកនាំទទូលបន្ទុកលើវឌ្ឍនភាពការងារ និងផែនការសកម្មភាពឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋាន ក.ជ.ក.
កិច្ចប្រជុំពិនិត្យ និងរាយការណ៍ជូនថ្នាក់ដឹកនាំទទូលបន្ទុកលើវឌ្ឍនភាពការងារ និងផែនការសកម្មភាពឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋាន ក.ជ.ក.
អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងរាយការណ៍ជូនថ្នាក់ដឹកនាំ អំពី វឌ្ឍនភាពការងារ និងផែនការសកម្មភាពឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋាន ក.ជ.ក និងពិនិត្យលើវឌ្ឍនភាពការងារត្រៀមរៀបចំមីទ្ទីងអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤
អគ្គលេខាធិការដ្ឋាន ក.ជ.ក. ព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ស.អ.យ. បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងរាយការណ៍ជូនថ្នាក់ដឹកនាំទទូលបន្ទុកលើវឌ្ឍនភាពការងារ និងផែនការសកម្មភាពឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋាន ក.ជ.ក និងពិនិត្យលើវឌ្ឍនភាពការងារត្រៀមរៀបចំមីទ្ទីងអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ ក្រសួង ស.អ.យ. ទទួលបន្ទុកការងាររបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការ ឯកឧត្តម លោកជំទាវអគ្គលេខាធិការរង លោកប្រធានផ្នែក និងមន្ត្រីទាំងអស់នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. ។





































