• 023 213 004
  • admin@cncc.gov.kh

ពិធីប្រគល់រង្វាន់ជ័យលាភីការប្រឡងគូរគំនូរសម្រាប់កុមារលើកទី៧ ឆ្នាំ២០២៤

ពិធីប្រគល់រង្វាន់ជ័យលាភីការប្រឡងគូរគំនូរសម្រាប់កុមារលើកទី៧ ឆ្នាំ២០២៤

លោកជំទាវ ឃឹម សុបំណង អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដម គីម សុវណ្ណឌី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានចូលរួមពិធីប្រគល់រង្វាន់ជ័យលាភីការប្រឡងគូរគំនូរសម្រាប់កុមារលើកទី៧ ឆ្នាំ២០២៤។

វិទ្យាស្ថានសិល្បៈភ្នំពេញអន្តរជាតិ រសៀលថ្ងៃទី០៨​ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ឃឹម  សុបំណង អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម គីម សុវណ្ណឌី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក.​ បានចូលរួមពិធីប្រគល់រង្វាន់​ជ័យលាភីការប្រឡងគូរគំនូសម្រាប់កុមារ​លើកទី៧ ឆ្នាំ២០២៤។

កុមារជាប់​ជ័យលាភីការប្រឡងគូរគំនូសម្រាប់កុមារ​លើកទី៧ ឆ្នាំ២០២៤ មានចំនូន ៣៤នាក់។ មេដាយមាស​ ចំនួន ៣នាក់,​ មេដាយប្រាក់ចំនួន ៤នាក់, មេដាយសំរិទ្ធ ចំនួ​ន ៥នាក់, រង្វាន់ពិសេស ចំនួន ៣នាក់ និងរង្វាន់លើកទឹកចិត្ត ចំនួន ១៩នាក់ (ក្នុងនោះកុមារជាប់ជ័យលាភីពីខាង ក.ជ.ក. ចំនួន ០៧នាក់ មេដាយមាស ១នាក់ សំរិទ្ធ ២នាក់ រង្វាន់ពិសេស ១នាក់ និងរង្វាន់លើកទឹកចិត្ត ៣នាក់)។

ថ្លែងក្នុងឱកាសវិធីប្រគល់រង្វាន់ជ័យលាភី លោកជំទាវ អគ្គលេខាធិការរង​ បានលើកឡើងអំពីសារៈសំខាន់នៃកម្មវិធីការប្រឡងគំនូរសម្រាប់កុមារនេះ គឺជាការលើកកម្ពស់ការចូលរួមរបស់កុមារ ផ្តល់ឱកាសឱ្យកុមារបានជួបជុំដោយសន្តិវិធី ទទួលបានព័ត៌មាន ចូលរួមរួមបញ្ចេញសមត្ថភាព ទេពកោសល្យរបស់ខ្លួន និងបានយល់ដឹងអំពីជីវិត មានគំនិត និងទស្សនៈផ្ទាល់ខ្លួន ជាមធ្យោបាយមួយដែលនាំឱ្យកុមារមានការគោរពខ្លួនឯង និងគោរពអ្នកដទៃ និងលើកទឹកចិត្តឱ្យកុមារបានចូលរួមរីករាយក្នុងថ្ងៃទិវារបស់ពួកគេ