យុទ្ធនាការផ្សព្វផ្សាយស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម។
យុទ្ធនាការផ្សព្វផ្សាយស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម។
យុទ្ធនាការផ្សព្វផ្សាយស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានចូលរួមក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម។
ស្រុកបន្ទាយស្រី-ខេត្តសៀមរាប, ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) បានអញ្ជើញចូលរួមជាគណ:អធិបតីក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិ-ឧស្សាហកម្មនៅឡឥដ្ឋ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:។
យុទ្ធនាការផ្សព្វផ្សាយនេះ មានការអញ្ជើចូលរួមពីសមាជិក សមាជិកានៃគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.) អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្រុក ឃុំ តំណាងសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា, ម្ចាស់សិប្បកម្មផលិតឥដ្ឋ, អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងកុមារ សរុប ចំនួន ប្រមាណ ៣០០នាក់។