ការប្រារព្ធទិវាអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ និងខួបលើទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ។
ការប្រារព្ធទិវាអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ និងខួបលើទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ។
រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំប្រារព្ធពិធីជួបជុំថ្នាក់ជាតិដ៏ឱឡារិក ដើម្បីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ និងខួបលើទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សាលមហោស្រពកោះពេជ្រ ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន ក.ជ.ក សហការជាមួយក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន បានរៀបចំប្រារព្ធពិធីជួបជុំថ្នាក់ជាតិដ៏ឱឡារិក ដើម្បី អបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ក្រោមប្រធានបទ “ការវិនិយោគលើកុមារ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបវិកម្មឌីជីថល” និងខួបលើទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ “រួមគ្នាអនុវត្តការប្តេជ្ញាចិត្ត ដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលម្មកុមារ”។
ការប្រារព្ធពិធីនេះ ប្រប្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងមានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្រី រដ្ឋមន្ត្រី ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត សមាជិក សមាជិកា ក.ជ.ក. អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត អង្គការដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន តំណាងកុមារមកពីសាលារៀនសាធារណៈ ឯកជន និងកុមារមកពីអង្គការមិនមែនរដ្ឋាភិបាល សរុប ប្រមាន ៣០០០ នាក់។
សូមបញ្ជាក់ផងដែរថា : ការប្រារព្ធទិវានេះ គឺដើម្បីរំលឹកដល់សិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តជំរុញលើកកម្ពស់ការអនុវត្តសិទ្ធិកុមារឱ្យកាន់តែប្រសើឡើងថែមទៀត និងការអបអរសាទរលទ្ធផលការងារលើវិស័យកុមារ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ។