• 023 213 004
  • admin@cncc.gov.kh

ការប្រារព្ធទិវាអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ និងខួបលើទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា។

ការប្រារព្ធទិវាអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ និងខួបលើទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា។

ទិវាកុមារអន្តរជាតិ១មិថុនា ឆ្នាំ២០២៥

រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំប្រារព្ធពិធីជួបជុំថ្នាក់ជាតិដ៏ឱឡារិក ដើម្បីអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ និងខួបលើទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ដែលជាការរំលឹកដល់សិទ្ធិជាមូលដ្ឋានរបស់កុមារ។

ទីស្តីការក្រសួង ស.អ.យ. ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) សហការជាមួយក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាលបានរៀបចំប្រារ​ព្ធ​ពិធី​ជួបជុំថ្នាក់ជាតិដ៏ឱឡារិក ដើ​ម្បី​​អបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ​១មិថុនា និងទិវាកុមារ​កម្ពុជាឆ្នាំ​២០២​៥​ ក្រោមប្រធានបទ បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព និងខួបលើទី២៤ ទិវាពិភព​លោ​ក​ប្រឆាំង​ពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ ការលើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាពនិងភាពធន់

ការប្រារព្ធពិធីនេះប្រប្រឹត្តទៅក្រោមអធិប​តី​ភាពឯកឧត្តម ជា​ សុមេធី​ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ.) និងជាប្រធាន ក.ជ.ក.​ និងលោជំទាវ ជា ផល្គុន​ ជា​ សុមេធី​  តំណាង​ដ៏ខ្ពង់​ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាច​ក្រកម្ពុជា និងជាប្រធានកិត្តិយស ក.ជ.ក. និងមានការអញ្ជើញចូលរួមពី​ឯកឧត្តម លោកជំទាវ លោក​​ លោកស្រី តំណាងក្រសួង ស្ថាប័ន តំណាងកុមារមកពីសាលារៀនសាធារណៈ និងកុមារមកពីអង្គការមិនមែនរដ្ឋាភិបាល សរុប ចំនួន ប្រមាណ ៣៥០ នាក់។

សូមបញ្ជាក់ផងដែរថា : ការប្រារព្ធទិវានេះ គឺដើម្បីរំលឹកដល់​សិទ្ធិជា​មូ​​ល​ដ្ឋា​​នរបស់កុមារ និងបង្ហាញអំពីការប្តេជ្ញា​ចិត្តយ៉ាងមោះមុតក្នុងការយកចិត្តទុកដាក់របស់​រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តជំរុញលើកកម្ពស់ការអនុវត្តសិទ្ធិកុមារឱ្យកាន់តែប្រសើឡើងថែមទៀត និងការអបអរសាទរលទ្ធផលការងារលើវិស័យកុមារ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេ​ច​បាន  ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញាអង្គ​​ការសហប្រជាជាតិស្តីពីសិទ្ធិកុមារ។