• 023 213 004
  • admin@cncc.gov.kh

ការរៀបចំពិធីអបអរសាទរខួបលើកទី៧៧ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៥ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ របស់ក្រសួងការងារនិងបណ្ដុះណ្ដាលវិជ្ជាជីវៈ។

ការរៀបចំពិធីអបអរសាទរខួបលើកទី៧៧ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៥ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ របស់ក្រសួងការងារនិងបណ្ដុះណ្ដាលវិជ្ជាជីវៈ។

ពិធីអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ របស់ក្រសួងការងារនិងបណ្ដុះណ្ដាលវិជ្ជាជីវៈ។

ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះពលកម្មកុមារ អំពើហិង្សាលើកុមារ និងហានិភ័យនានាតាមប្រព័ន្ធអនឡាញ ដើម្បីធានាបាននូវសុវត្ថិភាព សុខុមាលភាព និងការអភិវឌ្ឍពេញលេញរបស់កុមារ នៃក្រសួងការងារនិងបណ្ដុះណ្ដាលវិជ្ជាជីវៈ។

ទីស្តីការក្រសួងការងារនិងបណ្ដុះណ្ដាលវិជ្ជាជីវៈ- ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.)  បានចូលរួមពិធីអបអរសាទរខួបលើកទី៧៧ទិវាកុមារអន្តរជាតិ១មិថុនា ក្រោមប្រធានបទ «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ» និងខួបលើកទី២៥ទិវាពិភលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ «ប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាងភាពធន់ និងការងារសមរម្យ»

ពិធីនេះរៀបចំឡើងក្នុងគោលបំណង (១) ដើម្បីជំរុញចលនាសង្គមប្រឆាំងនឹងពលកម្មកុមារ និងបំផុសការចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ តាមរយៈការលើកកម្ពស់ការយល់ដឹងដល់សាធារណជនឱ្យកាន់តែយល់ច្បាស់ពីបញ្ហាពលកម្មកុមារ (២) ជំរុញកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និង (៣) បង្ហាញអំពីវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។

ការប្រារព្ធទិវានេះ គឺជាការរំឭកអំពីការគោរព និងអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ ព្រមទាំងការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះពលកម្មកុមារ អំពើហិង្សាលើកុមារ និងហានិភ័យនានាតាមប្រព័ន្ធអនឡាញ ដើម្បីធានាបាននូវសុវត្ថិភាព សុខុមាលភាព និងការអភិវឌ្ឍពេញលេញរបស់កុមារ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាអនុប្រធាន សមាជិក សមាជិកានៃគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.) និងគណៈកម្មការប្រឆាំងពលកម្មកុមាររាជធានី ខេត្តទាំង២៥, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, តំណាងរដ្ឋបាលរាជធានី-ខេត្ត ស្រុក ឃុំ, ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត, តំណាងអង្គការអន្តរជាតិខាងការងារ (ILO), សហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា, សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា អង្គការជាតិ និងអន្តរជាតិ, លោកគ្រូ អ្នកគ្រូ និងកុមារា កុមារី សរុបប្រមាណ ៣០០នាក់។