• 023 213 004
  • admin@cncc.gov.kh

វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ

វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ

អគ្គលេខាធិការដ្ឋាន ក.ជ.ក សហការជាមួយសម្ព័ន្ធអង្គការចាប់ដៃ បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់សមាជិករបស់សម្ព័ន្ធអង្គការចាប់ដៃរាជធានីភ្នំពេញ

រាជធានីភ្នំពេញ-ថ្ងៃទី២៩-៣១ ខែតុលា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន ក.ជ.ក សហការជាមួយសម្ព័ន្ធអង្គការចាប់ដៃ បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់សមាជិករបស់សម្ព័ន្ធអង្គការចាប់ដៃ នៅរាជធានីភ្នំពេញ សរុប ចំនួន ៣៩ នាក់ ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើយក្នុងគោលបំណង ដើម្បីពង្រឹងចំណេះដឹងពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់សមាជិករបស់​សម្ព័ន្ធអង្គការចាប់ដៃ​ ឱ្យក្លា​​​​​យ​​ជាគ្រូបង្គោល និងមានសមត្ថភាព ជួយ​ផ្សព្វផ្សាយ​បន្តដល់ក្រុមគោលដៅរបស់សមាជិកអង្គការនៅសហគមនន៍ឱ្យបានយល់ដឹង និងចូលរួមបង្ការ ទប់ស្កាត់បញ្ហាមិនឱ្យកើតឡើង។