វគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញសម្រាប់ក្រុមកម្លាំងសេវាសង្គម ខេត្តព្រៃវែង។
វគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញសម្រាប់ក្រុមកម្លាំងសេវាសង្គម ខេត្តព្រៃវែង។
វគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញអគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការ WOMEN ប្រចាំខេត្តព្រៃវែង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ សម្រាប់ក្រុមកម្លាំងសេវាសង្គម ខេត្តព្រៃវែង។
សាលាស្រុកកំពង់ត្របែក ខេត្តព្រៃវែង-ថ្ងៃទី០៩ ដល់១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារនៃគម្រោង “សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការ WOMEN ប្រចាំខេត្តព្រៃវែង តាមរយៈជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីអង្គការឆាលហ្វាន កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់ក្រុមកម្លាំងសេវាសង្គម ខេត្តព្រៃវែង។
វគ្គបណ្តុះបណ្តាលរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពដល់ក្រុមកម្លាំងសេវាសង្គមអំពីវិធីសាស្ត្រក្នុងការបង្ការទប់ស្កាត់ ការការពារ ការឆ្លើយតប និងគាំទ្រការផ្តល់សេវាដល់កុមារពាក់ព័ន្ធនឹងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។
វគ្គបណ្តុះបណ្តាលប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកជំទាវ ជឹម សាវីន ជាសមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខេត្តព្រៃវែង និងមានអ្នកចូលរួមជាកម្លាំងសេវាសង្គម អញ្ជើញមកពីមន្ទីរពាក់ព័ន្ធ ការិយាល័យថ្នាក់ស្រុក និងថ្នាក់ឃុំ សរុប ចំនួន ២៥ នាក់។





















