វគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ សម្រាប់កម្លាំងសេវាសង្គមខេត្តកំពង់ធំ។
វគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ សម្រាប់កម្លាំងសេវាសង្គមខេត្តកំពង់ធំ។
វគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញក្រុមការងារគម្រោង ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានចុះបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ សម្រាប់កម្លាំងសេវាសង្គមនៅខេត្តកំពង់ធំ។
ខេត្តកំពង់ធំ-ថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការឆាលហ្វាន កម្ពុជា និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ បានរៀបចំវត្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ សម្រាប់កម្លាំងសេវាសង្គមនៅខេត្តកំពង់ធំ។
វត្តបណ្តុះបណ្តាលនេះរៀបចំឡើង ក្នុងគោលបំណង (១) ដើម្បីកសាងចំណេះដឹងស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់កម្លាំងសេវាសង្គម ដើម្បីក្លាយជាគ្រូបង្គោល និងជាអ្នកអនុវត្តការងារក្នុងការជំរុញកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ ដោយផ្តោតជាក់លាក់លើការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងការពិចារណាទស្សនៈរបស់កុមារ (២) បង្កើនដំណោះស្រាយបច្ចេកវិទ្យា ផ្ដោតលើការបង្កើត និងការដាក់អោយប្រើប្រាស់នូវដំណោះ ស្រាយបច្ចេកវិទ្យាសម្រាប់បង្ការ និងទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារ តាមប្រព័ន្ធអនឡាញ ជាពិសេស ក្នុងទម្រង់នៃរូបភាពរំលោភបំពានផ្លូវភេទកុមារ ការគំរាមខាងផ្លូវភេទ និងការផ្សាយផ្ទាល់ការរំលោភបំពានផ្លូវភេទកុមារ និង (៣)លើកកម្ពស់កិច្ចសហការរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការចែករំលែកចំណេះដឹង ការអនុវត្តល្អៗ រវាងអ្នកពាក់ព័ន្ធមកពីវិស័យផ្សេងៗ រួមមាន រដ្ឋាភិបាល អង្គការសង្គមស៊ីវិល អ្នកសិក្សាស្រាវជ្រាវ និងក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យា។
វគ្គបណ្តុះបណ្តាលបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម ផាន់ គីម អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. និងមានអ្នកចូលរួមជាកម្លាំងសេវាសង្គមតំណាងមកពីមន្ទីរពាក់ព័ន្ធ និងមន្ត្រីមកពីបណ្តាក្រុង ស្រុក ទាំងអស់នៃខេត្តកំពង់ធំ សរុប ចំនួន ៣៥ នាក់។









































