• 023 213 004
  • admin@cncc.gov.kh

ជំនួបពិភាក្សាការងារជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា។

ជំនួបពិភាក្សាការងារជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា។

ជំនួបពិភាក្សាការងារជាមួយគណៈកម្មការគណៈកម្មការទី១នៃព្រឹទ្ធសភា

អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានជួបពិភាក្សាការងារជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា ដើម្បីបង្ហាញអំពីវឌ្ឍនភាពការងារទាក់ទងនឹងការលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា និងកិច្ចសហការការងារ។

វិមានព្រឹទ្ធសភា- ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) ដឹកនាំដោយលោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ និងជាអនុប្រធាន ក.ជ.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួង ស.អ.យ. និងជាប្រធាន ក.ជ.ក. និងឯកឧត្ដម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច​នៃព្រឹទ្ធសភា។ ជំនួបពិភាក្សានេះគឺដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារទាក់ទងនឹងការលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា និងកិច្ចសហការការងារ។

នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តមប្រធានគណៈកម្មការបានបង្ហាញអំពីតួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា និងលទ្ធផលការងារសម្រេចបានរបស់គណៈកម្មការទី១នៃព្រឹទ្ធសភា។ ជាមួយគ្នានេះផងដែរ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក បានជម្រាបជូនអំពីវឌ្ឍនភាពការងារមួយចំនួនដែរ រួមមាន៖ ១).ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ ២).ការរៀបចំទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ៣).គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ៤).ការលើកកម្ពស់សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ៥).ការរៀបចំផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ និង៦).ការរៀបចំសន្និសីទពិភពលោកថ្នាក់រដ្ឋមន្រ្តីលើកទី១ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងសន្និសីទកុមារថ្នាក់ជាតិ។