• 023 213 004
  • admin@cncc.gov.kh

កិច្ចប្រជុំគណ:កម្មការ អនុគណ:កម្មការមីទ្ទីងអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤

កិច្ចប្រជុំគណ:កម្មការ អនុគណ:កម្មការមីទ្ទីងអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤

អគ្គលេខាធិការដ្ឋាន ក.ជ.ក. ក្រោមអធិបតីភាពលោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួង ស.អ.យ. និងជាអនុប្រធាន ក.ជ.ក. បានប្រជុំពិនិត្យលើវឌ្ឍនភាពការងារនៃការត្រៀមរៀបចំមីទ្ទីងអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤

ទីស្តីការក្រសួង​ ស.អ.យ.​ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ​ ខៀវ​ បូរី​ រដ្ឋលេខាធិការក្រសួង​ ស.អ.យ.​ និងជាអនុប្រធាន​ ក.ជ.ក.​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួង​ ស.អ.យ​.​ និងជាប្រធាន ក.ជ.ក. ​បានដឹកនាំកិច្ចប្រជុំគណ:កម្មការ​ អនុគណ:កម្មការ​ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារនៃការត្រៀមរៀបចំមីទ្ទីងអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា​ ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា​  និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសមាជិ​ក សមាជិកានៃ​ នៃគណ:កម្មការ​  អនុគណ:កម្មការ​រៀបចំមីទ្ទីង​ មកពីក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ សរុបចំនួន​​  ៧៤រូប។