• 023 213 004
  • admin@cncc.gov.kh

កិច្ចសន្ទនាសហគមន៍ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ

កិច្ចសន្ទនាសហគមន៍ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ

ឯកឧត្តម ណុប ឬទ្ធា អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក បានចូលរួមជាវាគ្មិន កិច្ចសន្ទនាសហគមន៍ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ

ខេត្តបាត់ដំបង,ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ណុប ទ្ធា អគ្គលេខាធិការរង   តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន ក.ជ.ក បានចូលរួមជាវាគ្មិន កិច្ចសន្ទនាសហគមន៍ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ។ កិច្ចសន្ទនានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីឲ្យកុមារបានចូលរូមបញ្ចេញនូវមតិយោបល់ បញ្ហាប្រឈម និងបានសួរសំណូរនៅកាន់វាគ្មិនអំពីយន្តការការពារ និងដំណោះស្រាយរាល់បញ្ហាពាក់ព័ន្ធនឹងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ។

ជាមួយគ្នានោះ តំណាងកុមារបានជូននូវសំណូរពរមួយចំនួនដល់អគ្គលេខាធិការដ្ឋាន ក.ជ.ក  ក៏ដូចជាតំណាងអាជ្ញាធរខេត្តបាត់ដំបង សូមគាំទ្រនូវសកម្មភាពមួយចំនួន ពាក់ព័ន្ធនឹងសុវត្តិភាពកុមារតាមប្រព័ន្ធអនឡាញ។ ឆ្លើយតបទៅនឹងសំណើតំណាងរបស់កុមារ តំណាងវាគ្មិនអាជ្ញាធរមូលដ្ឋានបានទទួលយក និងធ្វើការ​ប្តេជ្ញាយក​សំណូមពរនោះទៅពិនិត្យ និងដាក់ចូលក្នុងផែនការប្រតិបត្តិរបស់ខ្លួន ពាក់ព័ន្ធនឹងការបង្ការ ទប់ស្កាត់ និងឆ្លើយតបទៅសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ។

កិច្ចសន្ទនានេះ មានវាគ្មិនចូលរួម ចំនួន ៦រូប ជាអភិបាលរងខេត្ត, គណៈកម្មាធិការខេត្តប្រយុទ្ធ​ប្រឆាំង​អំពើ​ជួយ​ដូរមនុស្ស, មន្ទីរកិច្ចការនារី, តំណាង​អង្គការ ChildFun Cambodia តំណាងអង្គការ OEC និងមានអ្នកចូលរួមជាតំណាងកុមារ លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ សរុប ចំនួន ៦០ នាក់ ។