សន្និសីទពិភពលោកថ្នាក់រដ្ឋមន្ត្រីលើកទី១ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ
សន្និសីទពិភពលោកថ្នាក់រដ្ឋមន្ត្រីលើកទី១ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ
គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមសន្និសីទពិភពលោកថ្នាក់រដ្ឋមន្ត្រីលើកទី១ ដើម្បី ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ នៅទីក្រុងប៊ូហ្គោតា ប្រទេសកូឡុំប៊ី
ទីក្រុងប៊ូហ្គោតា ប្រទេសកូឡុំប៊ី- ថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំគណៈប្រតិភូកម្ពុជាដែលមានសមាសភាពមកពីក្រសួង ស.អ.យ., ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការដ្ឋាន ក.ជ.ក. ទៅចូលរួមសន្និសីទពិភពលោកថ្នាក់រដ្ឋមន្ត្រីលើកទី១ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ។ សន្និសីទនេះ មានអ្នកចូលរួម ជាគណៈប្រតិភូតំណាងរដ្ឋាភិបាល ទីភ្នាក់អង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ សង្គមស៊ីវិញ វិស័យឯកជន មកពីជំវិញពិភពលោក ចំនួន ១១៨ ប្រទេស និងតំណាងយុវជននិងកុមារ សរុប ចំនួន ប្រមាណ ១០០០នាក់។



















