• 023 213 004
  • admin@cncc.gov.kh

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

បទអន្តរាគមន៍របស់ឯកឧត្តមអគ្គលេខាធិការ ពាក់ព័ន្ធនឹងវឌ្ឍនភាពការងារដែលសម្រេចបាន ទិសដៅបន្ត និងបញ្ហាប្រឈម នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួង ស.អ.យ.

ទីស្តីការក្រសួង ស.អ.យ ព្រឹកថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ.) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួង ស.អ.យ. និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ។
នៅក្នុងពីធីនេះឯកឧត្តមអគ្គលេខាធិការ បានឡើងធ្វើបទអន្តរាគមន៍លើវឌ្ឍនភាពការងារដែលអគ្គលេខាធិការដ្ឋាន ក.ជ.ក.  សម្រេចបានកន្លងមក និងលើកទិសដៅបន្តសម្រាប់ការអនុវត្តការងារឆ្នាំ២០២៤ ផងដែរ។
នៅក្នុងបទអន្តរាគមន៍របស់ឯកឧត្តមបានលើកឡើងអំពីៈ
វឌ្ឍនភាពការងារ ៖ ឯកឧត្តមបានលើកឡើងអំពីប្រវត្តនៃការផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ ការអនុវត្តអនុញ្ញាស្តីពីសិទ្ធិកុមារ ការផ្តល់របាយការណ៍ពីវឌ្ឍនភាពការអនុវត្តអនុញ្ញាស្តីពីសិទ្ធិកុមារ ទៅគណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ(អ.ស.ប.) ការទទួលបានអនុវសាសន៍ និងបែងចែកអនុវសាសន៍របស់ អ.ស.ប. តាមក្រសួង ស្ថាប័ន ដើម្បីបន្តអនុវត្តឱ្យកាន់តែប្រសើឡើងថែមទៀត។ បានរៀបចំគោលការណ៍ណែនាំថ្នាក់ជាតិស្តីពីកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ។ បាននឹងកំពុងរៀបចំឯកសារសម្រាប់បណ្តុះបណ្តាលសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ។ បានអនុវត្តគម្រោងសុវត្ថិភាពកុមារតាមប្រព័ន្ធឡាញ។ បានប្រារព្ធទិវាកុមារអន្តជាតិ ១មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៣។ បានរៀបចំឯកសារការកែសម្រួលនឹងការប្រព្រឹត្តិទៅរបស់ ក.ជ.ក.។ 
ទិសដៅបន្ត ៖ ការរៀបចំផែនការជាតិស្តីពីកាបទស្គាត់អំពើហិង្សាលើកុមារ, បន្តការសិក្សាស្រាវជ្រាវលើ ពិធីសារបន្ថែមទី៣, បន្តការផ្សព្វផ្សាយសេចក្តីអង្កេតចុងក្រោយរបស់ អ.ស.ប. ឱ្យបានទូលំទូលាយ, បន្តការអនុវត្តគម្រោងស្តីពីសុវត្ថិភាពុមារតាមប្រព័ន្ធអនឡាញ, ការរៀបចំមីទ្ទីងអបអរសាទរខួបលើទី៧៥ ទិវាកុមារអន្តជាតិ ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤។
បញ្ហាប្រឈម ៖ ការគាំទ្រថវិកាជាតិ និងពីអង្គការដៃគូនៅមានកម្រិតសម្រាប់ការអនុវត្តការងារឱ្យស្របទៅតាមផែនការដែលបានគ្រោងទុក និងសមត្ថភាព ជំនាញរបស់មន្ត្រីបច្ចេកទេសនៅមានកម្រិត ទាមទារឱ្យសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យស្របទៅនឹងបរិបទឌីជីថល។