សន្និសីទថ្នាក់ជាតិស្តីពីការចូលរួមរបស់កុមារ និងយុវជន
សន្និសីទថ្នាក់ជាតិស្តីពីការចូលរួមរបស់កុមារ និងយុវជន
សន្និសីទថ្នាក់ជាតិអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សហការជាមួយអង្គការដែនដីមនុស្សហូឡង់ដ៏ និងអង្គការ ERIKS បានរៀបចំសន្និសីទថ្នាក់ជាតិស្តីពីការចូលរួមរបស់កុមារ និងយុវជន។
សណ្ឋាគារកាំបូឌីយ៉ាណា-ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការដែនដីមនុស្សហូឡង់ដ៏ និងអង្គការ ERIKS បានរៀបចំសន្និសីទថ្នាក់ជាតិស្តីពីការចូលរួមរបស់កុមារ និងយុវជន។
សន្និសីទរៀបចំឡើងក្នុងគោលបំណង (១) ដើម្បីចែករំលែកនូវបទពិសោធន៍ និងការអនុវត្តល្អៗរបស់កុមារ និងយុវជន ដែលបាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ អន្តរាគមន៍ ឆ្លើយតប និងសេវាគាំទ្រចំពោះកុមារដែលរងនូវអំពើហិង្សានិងការបង្ហាញពីការចូលរួមរបស់កុមារ និងយុវជន ក្នុងនាមជាម្ចាស់សិទ្ធិ លើការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់ខ្លួន និង(២) ធ្វើការវាយតម្លៃ និងស្ទង់មតិលើគំនិតផ្តួចផ្តើមក្នុងការបង្កើតក្រុមការងារកុមារ និងយុវជនថ្នាក់ជាតិ ដើម្បីបង្ហាញអំពីឆន្ទ:គាំទ្រ និងពង្រឹងការចូលរួមរបស់កុមារកម្ពុជា ទាំងថ្នាក់ជាតិ និងសកល។
សន្និសីទនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធាន ក.ជ.ក. និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងមកពីក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ កុមារ និងយុវជន មកពីសាលារៀនរដ្ឋ និងឯកជន សរុបចំនួន ១៣០រូប។