• 023 213 004
  • admin@cncc.gov.kh

កិច្ចប្រជុំពិគ្រោះយោបល់ ពិនិត្យ និងផ្ទៀងផ្ទាត់លើខ្លឹមសារកម្មវិធីស្វ័យសិក្សាស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ។

កិច្ចប្រជុំពិគ្រោះយោបល់ ពិនិត្យ និងផ្ទៀងផ្ទាត់លើខ្លឹមសារកម្មវិធីស្វ័យសិក្សាស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ។

ប្រជុំពិគ្រោះយោបល់ កម្មវិធីស្វ័យសិក្សាសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ

អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការឆាលហ្វាន កម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ពិនិត្យ ផ្ទៀងផ្ទាត់ និងកែលម្អនូវចំណុចខ្វះខាតលើខ្លឹមសារកម្មវិធីស្វ័យសិក្សាស្តីពី “សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ”។

ខេត្តកំពត ថ្ងៃទី៩​​ ដល់១០ ខែមករា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋា​នក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការឆាលហ្វាន កម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ពិនិត្យ និងផ្ទៀងផ្ទាត់លើខ្លឹមសា​រកម្មវិធីស្វ័យសិក្សាស្តីពី “សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ”។ កិច្ចប្រជុំពិគ្រោះយោបល់ប្រព្រឹត្តិទៅដោយមានការអញ្ចើញចូលរួមពីក្រុមការងារនៃគម្រោងស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ​ របស់អគ្គលេខាធិការដ្ឋា​ន ក.ជ.ក. និងអង្គការឆាលហ្វាន កម្ពុជា សរុប ចំនួន ០៩​នាក់

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងកែលម្អនូវចំណុចខ្វះខា​តនៃកម្មវិធីស្វ័យសិក្សាស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ឱ្យមានភាពល្អប្រសើរ ងាយយល់ មានភាពទាក់គ្នា មានភាពទាក់ទាញ និងស្រួលក្នុងការចូលប្រើប្រាស់កម្មវិធី។

ក្រុមការងារបានពិនិត្យ ពិភាក្សា ពិគ្រោះយោបល់ ផ្ទៀងផ្ទាត់ និងកែសម្រួលនូវចំណុចខ្វះខា​ត ពាក់ព័ន្ធនឹងទម្រង់ ខ្លឹមសារ អក្ខរាវិរុទ្ធ ឃ្លា ប្រយោគ ប្តូរព័ណ៌ផ្ទៃ ព័ណ៌អក្សរ ទំហំអក្សរ ប្តូរនិមិត្តសញ្ញា និងបានប្តូរទម្រង់កម្មវិធីមួយចំនួន នៃកម្មវិធីស្វ័យសិក្សា ដើម្បីឱ្យមានភាពងាយយល់ មានភាពទាក់ទាញ និងស្រួលក្នុងការចូលប្រើប្រាស់ស្វ័យសិក្សា។