• 023 213 004
  • admin@cncc.gov.kh

កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងជំហរ និងស្មារតីចូលរួមប្រឆាំងនឹងអំពើហិង្សាលើកុមារ

កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងជំហរ និងស្មារតីចូលរួមប្រឆាំងនឹងអំពើហិង្សាលើកុមារ

កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ចូលរួមប្រឆាំងនឹងអំពើហិង្សាលើកុមារ

អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងជំហរ និងស្មារតីចូលរួមប្រឆាំងនឹងអំពើហិង្សាលើកុមារ។

រាជធានីភ្នំពេញ-ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការដៃគូពាក់ព័ន្ធ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងជំហរ និងស្មារតីចូលរួមប្រឆាំងនឹងអំពើហិង្សាលើកុមារ។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង (១)- ពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សន្និសីទពិភពលោកថ្នាក់រដ្ឋមន្រ្តីលើកទី១ ស្តីពីការបញ្ចប់អំពើហិង្សាលើកុមារ នៅទីក្រុងប៊ូហ្គោតា ប្រទេសកូឡុំប៊ី នៅថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៤ (២)- ចែករំលែកបទពិសោធន៍និងការអនុវត្តល្អៗនៅតាមក្រសួង ស្ថាប័នពាក់ព័ន្ធ លើការអនុវត្តផែនការបញ្ចប់អំពើហិង្សាលើកុមារនៅកម្ពុជា។

កិច្ចប្រជុំប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួង​ ស.អ.យ.​ និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ​ និងមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង​ ស្ថាប័ន និងអង្គដៃគូអភិវឌ្ឍន៍នានា ព្រមទាំងកុមារនិងយុវជនមកពីអង្គការដៃគូពាក់ព័ន្ធ សរុបចំនួន ៨០នាក់។