• 023 213 004
  • admin@cncc.gov.kh

សិក្ខាសាលាពិគ្រោះយោបល់ជាមួយកុមារ និងយុវជន ដើម្បីរៀបចំសេចក្តីព្រាងផែនការជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៤-២០២៨

សិក្ខាសាលាពិគ្រោះយោបល់ជាមួយកុមារ និងយុវជន ដើម្បីរៀបចំសេចក្តីព្រាងផែនការជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៤-២០២៨

សិក្ខាសាលាពិគ្រោះយោបល់ជាមួយកុមារ និងយុវជន

អគ្គលេខាធិការដ្ឋាន ក.ជ.ក បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយកុមារ និងយុវជន ដើម្បីពិនិត្យលើធាតុចូល ពាក់ព័ន្ធនឹងយន្តការទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ លើសេចក្តីព្រាងផែនការជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៤-២០២៨។

ខេត្តសៀមរាប-ថ្ងៃ២០-២១ ខែកញ្ញា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយកុមារ និងយុវជន ដើម្បីពិនិត្យលើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៤-២០២៨។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង (១)- ពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងឆ្លើយតប ចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៤-២០២៨ (២)- ចែករំលែកបទពិសោធន៍និងការអនុវត្តល្អៗរបស់កុមារនិងយុវជន ដែលបាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ ឆ្លើយតប និងសេវាគាំទ្រចំពោះកុមារ ដែលរងនូវ អំពើហិង្សា ព្រមជាមួយនឹងការបង្ហាញពីការចូលរួមរបស់កុមារ និងយុវជន ក្នុងនាមជាម្ចាស់សិទ្ធិ លើការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់ខ្លួន៕

សិក្ខាសាលាប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​ ជា សុមេធី​ រដ្ឋមន្រ្តីក្រសួង​ ស.អ.យ.​ និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ​ និងមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង​ ស្ថាប័ន និងអង្គដៃគូអភិវឌ្ឍន៍នានា ព្រមទាំងកុមារនិងយុវជនមកពីអង្គការពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សសាលាបឋមសិក្សាវត្តបូព៌ខេត្តសៀមរាប សរុបចំនួន ១២០នាក់។