• 023 213 004
  • admin@cncc.gov.kh

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ដើម្បីរៀបចំផែនការជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា លើកុមារឆ្នាំ២០២៤-២០២៨

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ដើម្បីរៀបចំផែនការជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា លើកុមារឆ្នាំ២០២៤-២០២៨

អគ្គលេខាធិការដ្ឋាន ក.ជ.ក បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ ដើម្បីពិនិត្យ និងផ្តល់ធាតុចូល ពាក់ព័ន្ធនឹងយន្តការទប់ស្កាត់ អន្តរាគមន៍ ឆ្លើយតប និងកិច្ចការទប់ស្គាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ លើសេចក្តីព្រាងផែនការជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៤-២០២៨។

ខេត្តបាត់ដំបង-ថ្ងៃទី២​ ខែមិថុនា​ ឆ្នាំ២០២៤ ​ អគ្គលេខាធិការដ្ឋាន ក.ជ.ក បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ដើម្បីរៀបចំផែនការជាតិស្តីពីការទប់ស្កាត់​ និងឆ្លើយតបចំពោះអំពើហិង្សា​លើ​កុមារឆ្នាំ២០២៤-២០២៨​។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង (១) ដើម្បីពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងផែន​ការជា​តិ​ ​​ស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៤-២០២៨ (២) ចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗរបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធនឹងយន្តការទប់ស្កាត់ អន្តរាគមន៍ ឆ្លើយតប និងកិច្ចការ​ទប់​ស្គា​ត់​ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ។

សិក្ខាសាលាប្រព្រឹត្តិទៅ​ ក្រោមអធិបតីភាពឯកឧត្តម​ គីម​ សុវណ្ណឌី​ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន​ ក.ជ.ក.​ ​ តំណាងដ៏ខ្ពង់ខ្ពង់របស់ឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួង​ ស.អ.យ.​ និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ​ និងមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង​ ស្ថាប័ន និងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ​ សរុប ចំនួន​ ៨នាក់។