• 023 213 004
  • admin@cncc.gov.kh

កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការធ្វើបច្ចុប្បន្នភាពលើការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ

កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការធ្វើបច្ចុប្បន្នភាពលើការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ

អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការដៃគូអភិវឌ្ឍន៍ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការធ្វើបច្ចុប្បន្នភាពលើការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ នៅតាមក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ។

សណ្ឋាគារកាំបូឌីយ៉ាណា-ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការដៃគូអភិវឌ្ឍន៍ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការធ្វើបច្ចុប្បន្នភាពលើការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិនៅតាមក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ

កិច្ចប្រជុំពិគ្រោះយោបល់នេះរៀបចំឡើយក្នុងគោលបំណង (១)ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិនៅតាមក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិលដៃគូពាក់ព័ន្ធ បណ្តាញដែលដឹកនាំដោយកុមារ និងយុវជន និងលើកទឹកចិត្តឱ្យរួមគ្នាបន្តពង្រឹងការអនុវត្តអនុសាសន៍ឱ្យកាន់តែប្រសើរឡើងថែមទៀត (២)ដើម្បីឱ្យក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ ចែករំលែកបទពិសោធន៍ ក្នុងការអនុវត្តអនុសាសន៍ និងការដាក់បញ្ចូលអនុសាសន៍ទៅក្នុងផែនការសកម្មភាព និងថវិការបស់សាមីអង្គភាព និង (៣)ពង្រឹងសមត្ថភាពក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងបណ្តាញដឹកនាំដោយកុមារ និងយុវជន ចូលរួមពិនិត្យ ពិគ្រោះយោបល់ តាមដានការអនុវត្តអនុសាសន៍ ឱ្យប្រសើរឡើង។

កិច្ចប្រជុំពិគ្រោះយោបល់ប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវ ស៊ន សាបោន  អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពង់របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួង ស.អ.យ. និងជាប្រធាន ក.ជ.ក. និងមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមកពីក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធនានា សរុប ចំនួន ៧១នាក់