• 023 213 004
  • admin@cncc.gov.kh

ពិធីជួបសម្ដែងការគួរសមជាមួយតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា

ពិធីជួបសម្ដែងការគួរសមជាមួយតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា

ឯកឧត្តមអគ្គលេខាធិការ ចូលរួមអមដំណើរឯកឧត្តមរដ្ឋមន្រ្តីក្រសួង ស.អ.យ. និងជាប្រធាន ក.ជ.ក ជួបសម្ដែងការគួរសមជាមួយតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ពិភាក្សាការងារ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ទីស្តីការក្រសួង ស.អ.យ. រសៀលថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច​ អតីត​យុទ្ធជន​ និងយុវនីតិសម្បទា​ និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ទទួលជួបសម្ដែងការគួរសមជាមួយតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា (United Nations in Cambodia ) ដើម្បីពិភាក្សាអំពីក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២៤-២០២៨ ដើម្បីឆ្លើយតបទៅនឹងវិស័យអាទិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០​ ។