• 023 213 004
  • admin@cncc.gov.kh

កិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីរៀបចំសេចក្តីព្រាងផែនការជាតិស្តីពីការទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សា លើកុមារឆ្នាំ២០២៤-២០២៨

កិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីរៀបចំសេចក្តីព្រាងផែនការជាតិស្តីពីការទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សា លើកុមារឆ្នាំ២០២៤-២០២៨

កិច្ចប្រជុំពិនិត្យធាតុចូលដាក់បញ្ចូលក្នុងផែនការសកម្មភាពជាតិដើម្បីការបង្ការ​ ទប់ស្កាត់​ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ​ ឆ្នាំ២០២៤-២០២៨

អគ្គលេខាធិការដ្ឋាន ក.ជ.ក បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីពិនិត្យ និងសម្រេចទៅលើធាតុចូលដែលបានលើកឡើងដោយតំណាងក្រសួង ស្ថាប័ន កុមារ និងអង្គការដៃគូពាក់ព័ន្ធដាក់បញ្ចូលក្នុងផែនការសកម្មភាពជាតិដើម្បីការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៤-២០២៨

ខេត្តកំពត, ថ្ងៃទី១៦​-១៧​ ខែតុលា​ ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការយូនីសេហ្វ​ អង្គការភ្លែនអន្តរជាតិកម្ពុជា​ និងអង្គការ​ APLE បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីពិនិត្យទៅលើការរៀបចំសេចក្តីព្រាងផែនការជាតិស្តីពីការបង្ការ​ ទប់ស្កាត់​ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ​ ឆ្នាំ២០២៤-២០២៨ ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង (១)ដើម្បីពិនិត្យ និងសម្រេចទៅលើធាតុចូលដែលបានលើកឡើងពីតំណាងអង្គការដៃគូ​ តំណាងកុមារ​ និងក្រសួង​ ស្ថាប័នពាក់ព័ន្ធ ដាក់បញ្ចូលក្នុងផែនការសកម្មភាពជាតិដើម្បីការបង្ការ​ ទប់ស្កាត់​ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ​ ឆ្នាំ២០២៤-២០២៨ ។ (២)ដើម្បីពិនិត្យ សិក្សាលើយុទ្ធស្រ្តនីមួយៗដែលមានក្នុងសេចក្តីព្រាងផែនការសកម្មភាពជាតិ។

កិច្ចប្រជុំប្រព្រឹត្តិទៅ​ ក្រោមអធិបតីលោកជំទាវ​ឧត្តមសេនីយ៍ឯកវេជ្ជបណ្ឌិត​ ប៉ុណ្ណ សំខាន់​ អគ្គលេខាធិការគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ និងជាអនុប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួងរៀបចំផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់​ និងឆ្លើយតបចំពោះអំពើហិសង្សាលើកុមារ​ ២០២៤-២០២៨​  តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ​ គីម សុវណ្ណឌី​ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន​ ក.ជ.ក.​ និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង និងមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង​ ស្ថាប័ន និងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ​ សរុប ចំនួន​ ៥៧នាក់។