ការផ្សព្វផ្សាយសាកល្បងនូវកម្មវិធីស្វ័យសិក្សាតាមទូរសព្ទ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់ក្រុមកុមារវ័យជំទង់ ខេត្តបាត់ដំបង។
ការផ្សព្វផ្សាយសាកល្បងនូវកម្មវិធីស្វ័យសិក្សាតាមទូរសព្ទ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់ក្រុមកុមារវ័យជំទង់ ខេត្តបាត់ដំបង។
ការផ្សព្វផ្សាយសាកល្បងនូវកម្មវិធីស្វ័យសិក្សាតាមទូរសព្ទអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការប្រតិបត្តិការកុមារកម្ពុជា បានចុះផ្សព្វផ្សាយសាកល្បងនូវកម្មវិធីស្វ័យសិក្សាតាមទូរសព្ទ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់ក្រុមកុមារវ័យជំទង់ នៅស្រុកសង្កែ ខេត្តបាត់ដំបង។
ខេត្តបាត់ដំបង-ថ្ងៃទី០៤ ដល់០៥ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារនៃគម្រោង “សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” របស់អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) បានសហការជាមួយអង្គការប្រតិបត្តិការកុមារកម្ពុជា (OEC) តាមរយៈ ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីអង្គការឆាលហ្វាន កម្ពុជា បានចុះផ្សព្វផ្សាយសាកល្បងនូវកម្មវិធីស្វ័យសិក្សាតាមទូរសព្ទ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់ក្រុមកុមារវ័យជំទង់នៅសាលារៀន ចំនួន ២ផ្សេងគ្នា គឺទី១នៅអនុវិទ្យាល័យអូរដំបង១ និងទី២នៅអនុវិទ្យាល័យអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានកុមារវ័យជំទង់ ចូលរួមទាំងពីរកន្លែង សរុប ចំនួន ប្រមាណ ៧០នាក់។
ការចុះផ្សព្វផ្សាយសាកល្បងធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យកុមារវ័យជំទង់បានចូលប្រើប្រាស់សាកល្បងផ្ទាល់លើកម្មវិធីស្វ័យសិក្សាតាមទូរសព្ទស្តីពី “សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” និងដើម្បីឱ្យកុមារវ័យជំទង់បានយល់ដឹងអំពីអត្ថប្រយោជន៍ ហានិយភ័យ និងចេះធ្វើផែនការការពារខ្លួននៅតាមប្រព័ន្ធអនឡាញ និងស្វែងរកនូវចំណុចខ្វះខាត ដើម្បីធ្វើការកែលម្អឱ្យមានភាពងាយយល់ និងស្រួលក្នុងការប្រើប្រាស់។