ការតាំងពិព័រណ៍បង្ហាញសមិទ្ធផលស្នាដៃរបស់កុមារ និងយុវជន។
ការតាំងពិព័រណ៍បង្ហាញសមិទ្ធផលស្នាដៃរបស់កុមារ និងយុវជន។
ពិព័រណ៍សមិទ្ធផលស្នាដៃរបស់កុមារអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំការតាំងពិព័រណ៍សមិទ្ធផលស្នាដៃរបស់កុមារ និងយុវជន ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ ឱ្យកាន់តែមានភាពអធិកអធម ក៏ដូចជាការលើកកម្ពស់ការចូលរួមរបស់កុមារ ការបង្ហាញអំពីសមត្ថភាព និងទេពកោសល្យរបស់កុមារ។
ទីស្តីការក្រសួង ស.អ.យ. ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) សហការជាមួយក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល បានរៀបចំការតាំងពិព័រណ៍បង្ហាញសមិទ្ធផលស្នាដៃរបស់កុមារ និងយុវជន ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ ឱ្យកាន់តែមានភាពអធិកអធម ក៏ដូចជាការលើកកម្ពស់ការចូលរួមរបស់កុមារ ការបង្ហាញអំពីសមត្ថភាព និងទេពកោសល្យរបស់កុមារ។
ការតាំងពិព័រណ៍នេះ បានរៀបចំឡើងចំនួន ៩ស្តង់ និងមានអ្នកចូលរួមពិព័រណ៍មកពីក្រសួង ស្ថាប័ន អង្គការដៃគូ សាលាឯកជន និងសាលារៀនគំរូដែលមានសមិទ្ធផលស្នាដៃកុមារ និងយុវជន សរុប ចំនួន ១២ អង្គភាព បង្ហាញសមិទ្ធផលពាក់ព័ន្ធនឹងឯកសារបង្កើនការយល់ដឹងអំពីបញ្ហាការរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញ, ឯកសារលើកកម្ពស់សិទ្ធិកុមារ, ឧបករណ៍សិប្បនិម្មិត, ផលិតផលសាប៊ូប្រើប្រាស់, ការស្រោបលោហៈដោយចរន្តអគ្គិសនី, បុប្ផាប្រែពណ៌, ស្លែម, ផ្ទះឆ្លាតវ៉ៃ, ធុងសម្រាមស្វ័យប្រវត្តិ, វារីអគ្គិសនី, ក្រមួនលាបមាត់ធម្មជាតិ, និងនាវាចម្បាំង, ចំការដំណាំស្រោចទឹកប្រើថាមពលសូឡា, ប្រើកាតស្កេនចូលសាលារៀន ឬបន្ទប់រៀន, ប្រើAI ដើម្បីសួរព័ត៌មាន, ROBOT LINE FOLLOER, FIREFIGHTING ROBOT, FILAMENT MAKING MACHINE for 3D PRINTER, FLOODING DETECTOR ,ការបង្កើត Typing Game នៅក្នុង Scratch, បន្ទុះភ្នំភ្លើង, និងសមិទ្ធផលជាច្រើនទៀត។



































