• 023 213 004
  • admin@cncc.gov.kh

កិច្ចប្រជុំកៀរគរធនធានថវិកាជាមួយអង្គការដៃគូអភិវឌ្ឍន៍

កិច្ចប្រជុំកៀរគរធនធានថវិកាជាមួយអង្គការដៃគូអភិវឌ្ឍន៍

អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានប្រជុំជាមួយអង្គការដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកការគាំទ្រនូវសកម្មភាពការងារមួយចំនួនពាក់ព័ន្ធនឹងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារនៅកម្ពុជា ឆ្នាំ២០២៤។

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

កិច្ចប្រជុំកៀរគរធនធានថវិកាជាមួយអង្គការដៃគូអភិវឌ្ឍន៍ ដើម្បីបន្តគាំទ្រនូវសកម្មភាពការងារមួយចំនួនពាក់ព័ន្ធនឹងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារនៅកម្ពុជា ឆ្នាំ២០២៤។

អគ្គលេខាធិការដ្ឋានក.ជ.ក បានរៀបចំកិច្ចប្រជុំកៀរគរធនធានថវិកាជាមួយអង្គការដៃគូអភិវឌ្ឍន៍ ដើម្បីបន្តស្វែងរក ការគាំទ្រនូវសកម្មភាពការងារមួយចំនួនពាក់ព័ន្ធនឹងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារនៅកម្ពុជា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះដឹកនាំដោយ លោកជំទាវ សម្បត្តិ សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក និងមានការអញ្ជើញចូលរួមពី លោកជំទាវ ឯកឧត្តម លោក លោកស្រី នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក និងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន ២៨នាក់។

ជាកិច្ចចាប់ផ្តើមលោកជំទាវប្រធានអង្គប្រជុំបានបង្ហាញអំពីលទ្ធផលការងារសំខាន់ៗមួយចំនួនដែលសម្រេចបានកាលពីឆ្នាំ២០២៣ ដូចជា ៖ បានរៀបចំទិវា១មិថុនា ទិវាកុមារអន្តរជាតិ, បានផ្សព្វផ្សាយអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ, បានប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ ជាលទ្ធផលរាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរ លេខ ០៦ សរ ស្តីពីការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ, បានប្រជុំបែងចែកអនុសាសន៍នេះទៅដល់ក្រសួង ស្ថាប័នដើម្បីអនុវត, បានរៀបចំគោលការណ៍ណែនាំថ្នាក់ជាតិស្តីពីកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ។ល។

ជាមួយគ្នានេះលោកជំទាវក៏បានបង្ហាញអំពីផែនការកកម្មភាពការងារសំខាន់ៗរបស់អគ្គលេខាធិកាដ្ឋាន ក.ជ.ក ឆ្នាំ២០២៤ ដូចជា៖ ការប្រារព្ធទិវា១មិថុនាទិវាកុមារអន្តរជាតិ២០២៤, ផែនការទប់ស្កាត់អំពើហិង្សាលើកុមារ, ការរំលោភបំពានតាមប្រព័ន្ធអនឡាញ និងផែនការមួយចំនួនទៀត ដើម្បីស្នើសុំឱ្យអង្គការដៃគូអភិវឌ្ឍន៍បន្តគាំទ្រនូវសម្មភាពការងារជាអាទិភាពក្នុងទិសដៅឆ្លើយតបទៅនឹងអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ ក៏ដូចជាការធ្វើឱ្យប្រសើរឡើងថែមទៀតពាក់ព័ន្ធនឹងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារនៅកម្ពុជា។

ជាលទ្ធផលមានអង្គការដៃគូអភិវឌ្ឍន៍មួយចំនួនបានបន្តគាំទ្រនូវសកម្មភាពការងារមួយចំនួន និងអង្គការដៃគូអភិវឌ្ឍន៍ ខ្លះទៀតយកទៅពិនិត្យ ពិភាក្សា និងធ្វើការពិចារណាផ្តល់ការគាំទ្រសកម្មភាពការងារមួយចំនួនតាមក្រោយ។ ទីស្តីការក្រសួង ស.អ.យ ព្រឹកថ្ងៃពុធ ១៣រោច ខែមិបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកម្ភៈ ឆ្នាំ២០២៤។