កិច្ចប្រជុំស្តីពីការអនុវត្តគោលនយោបាយសង្គកិច្ចប្រកបដោយបរិយាបន្ន និងអភិបាលកិច្ចល្អនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី-ខេត្ត
កិច្ចប្រជុំស្តីពីការអនុវត្តគោលនយោបាយសង្គកិច្ចប្រកបដោយបរិយាបន្ន និងអភិបាលកិច្ចល្អនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី-ខេត្ត
កិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយសង្គកិច្ចប្រកបដោយបរិយាបន្នឯកឧត្តម ណុប ឬទ្ធា អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក បានចូលរួមជាគណៈអធិបតី និងធ្វើបទបង្ហាញអំពីគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩។
ខេត្តព្រះវិហារ,ថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៤ ឯកឧត្តម ណុប ឬទ្ធា អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក បានចូលរួមជាគណៈអធិបតី និងធ្វើបទបង្ហាញអំពីគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ ក្នុងកិច្ចប្រជុំស្តីពីការអនុវត្តគោលនយោបាយសង្គកិច្ចប្រកបដោយបរិយាបន្ន និងអភិបាលកិច្ចល្អនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី-ខេត្ត។
កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួង ស.អ.យ. និងមានអ្នកចូលរួមអញ្ជើញមកពីមន្ទីរ ស.អ.យ. ព្រះវិហារ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី, ក្រចេះ, ត្បូងឃ្មុំ, កំពង់ចាម, កំពង់ធំ, កាកបាទក្រហមខេត្តព្រះវិហារ និងអង្គការដៃគូ សរុបចំនួន ប្រមាណ ៧០នាក់។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា កិច្ចប្រជុំនេះជាលើកទី៤ហើយនៃការផ្សព្វផ្សាយគោលនយោបាយសង្គមកិច្ច ប្រកបដោយបរិយាបន្ន មានការចូលរួមគ្រប់ភាគីពាក់ព័ន្ធការងារសង្គម។ ជាមួយគ្នានោះឯកឧត្តមបានសំណូមពរឱ្យប្រតិបត្តិករទាំងអស់ចូលរួមអនុវត្ត ដើម្បីឱ្យប្រទេសយើងក្លាយជាប្រទេសមានសុខុមាលភាពសង្គម ជារដ្ឋដែលមានសុខុមាលភាពល្អ ឱ្យស្របទៅនឹងក្រខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។