• 023 213 004
  • admin@cncc.gov.kh

កិច្ចប្រជុំអន្តរក្រសួងនៃទីស្តីការគណៈរដ្ឋមន្ត្រី

កិច្ចប្រជុំអន្តរក្រសួងនៃទីស្តីការគណៈរដ្ឋមន្ត្រី

កិច្ចប្រជុំអន្តរក្រសួងនៃទីស្តីការគណៈរដ្ឋមន្ត្រី

អគ្គលេខាធិការដ្ឋាន ក.ជ.ក ចូលរួមកិច្ចប្រជុំអន្តរក្រសួងនៃទីស្តីការគណ:រដ្ឋមន្រ្តី ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។

ទីស្តីការគណ:រដ្ឋមន្រ្តី- ថ្ងៃទី៩​ ខែមិថុនា​ ឆ្នាំ២០២៥​ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) ដឹកនាំដោយលោកជំទាវ​ ខៀវ​ បូរី​ រដ្ឋលេខាធិការ​ និងជាអនុប្រធាន​ ក.ជ.ក.​ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួង ស.អ.យ. និងជាប្រធាន ក.ជ.ក. និងឯកឧត្ដម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. ព្រមទាំងក្រុមការងារបច្ចេកទេស បានអញ្ចើញចូលរួមកិច្ចប្រជុំ អន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០

កិច្ចប្រជុំប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អេង កុកថាយ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងមានការអញ្ចើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់ តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងតំណាងក្រសួង ស្ថាប័ន។