• 023 213 004
  • admin@cncc.gov.kh

ពិធីប្រកាសដាក់ឱ្យអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។

ពិធីប្រកាសដាក់ឱ្យអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។

ពិធីប្រកាសដាក់ឱ្យអនុវត្តផែនការសកម្មភាពជាតិ

អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការដៃគូមួយចំនួនទៀតបានរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។

ទីស្តីការក្រសួង ស.អ.យ. ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.)​ សហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការដៃគូមួយចំនួនទៀត បានរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។

ពិធីប្រកាសនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ.) និងជាប្រធាន ក.ជ.ក.  និងមានអ្នកចូលរួមតំណាងមកពីក្រសួង ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការដៃគូ និង យុវជននិងកុមារ  សរុប ចំនួន ៣២០នាក់៕

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការសកម្មភាពជាតិនេះ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា ផែនការសកម្មភាពជាតិនេះ គឺបានលើកកម្ពស់ប្រសិទ្ធភាពកិច្ចការពារកុមារ តាមរយៈការទប់ស្កាត់ និង ឆ្លើយតបចំពោះអំពើហិង្សាលើកុមារគ្រប់រូបភាព ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ព្រមទាំងការបង្កើនកិច្ចអន្តរាគមន៍លើកុមារ ដែលមានលក្ខណៈប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាពទៅនឹងលិខិតបទដ្ឋានគតិយុត្តដែលបាននឹងកំពុងអនុវត្ត ដោយធានាថាកុមារកម្ពុជារស់នៅប្រកបដោយភាពកក់ក្តៅ និងស្នាមញញឹម ព្រមទាំងសម្រេចឱ្យបានការបញ្ចប់អំពើហិង្សាលើកុមារ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងរួមចំណែកក្នុងការអនុវត្តផែនការសកម្មភាពរបស់អាស៊ាន ស្តីពីការលប់បំបាត់អំពើហិង្សាលើកុមារ។