ពិធីប្រកាសជាផ្លូវការស្តីពីការដាក់ឱ្យប្រើប្រាស់ សៀវភៅមេរៀន និងសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ
ពិធីប្រកាសជាផ្លូវការស្តីពីការដាក់ឱ្យប្រើប្រាស់ សៀវភៅមេរៀន និងសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ
ពិធីប្រកាសការដាក់ឱ្យប្រើប្រាស់ សៀវភៅមេរៀន និងសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សហការជាមួយអង្គការឆាលហ្វាន កម្ពុជា បានរៀបចំពិធីប្រកាសជាផ្លូវការស្តីពីការដាក់ឱ្យប្រើប្រាស់ សៀវភៅមេរៀន និងសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ។
រាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការឆាលហ្វាន កម្ពុជា បានរៀបចំពិធីប្រកាសជាផ្លូវការស្តីពីការដាក់ឱ្យប្រើប្រាស់សៀវភៅមេរៀន និងសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ។
ពិធីប្រកាសនេះប្រព្រឹត្តិទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួង ស.អ.យ. និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាននិងសមាជិក ក.ជ.ក. លោក លោកស្រី តំណាងមកពីក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា អាណាព្យាបាល និងកុមារ សរុប ចំនួន ១៦២នាក់។
សូមបញ្ជាក់ថាៈ អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការឆាលហ្វាន កម្ពុជា បានរៀបចំនូវសៀវភៅមេរៀន និងសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ តាមរយៈគម្រោងកម្មវិធី Swipe Safe តាំងពីនៅដើមឆ្នាំ២០២៣។ ការរៀបចំសៀវភៅមេរៀន និងសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ត្រូវបានបែងចែកជាកញ្ចប់មេរៀន ៤ប្រភេទ ដោយផ្តោតទៅលើក្រុមគោលដៅដូចខាងក្រោម រួមមាន៖ ១)- សៀវភៅសម្រាប់បណ្តុះបណ្តាលគ្រូបង្គោល, ២)- សៀវភៅសម្រាប់បណ្តុះបណ្តាលកម្លាំងសេវាសង្គមកិច្ច, ៣)- សៀវភៅសម្រាប់បណ្តុះបណ្តាលឪពុកម្តាយ អាណាព្យាបាល និងអ្នកថែទាំ និង៤)- សៀវភៅមេរៀនសម្រាប់បណ្តុះបណ្តាលកុមារវ័យជំទង់ និងយុវជន។ ការអភិវឌ្ឍសៀវភៅមេរៀន និងសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលនេះ បានដកស្រង់ចេញពីគំរូមេរៀនសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានអនុវត្តចាប់ពីឆ្នាំ២០១៧ កន្លងមកតាមរយៈគម្រោង Swipe Safe របស់អង្គការឆាលហ្វាន ដោយបានកែសម្រួលខ្លឹមសារឱ្យស្របតាមបរិបទសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម។
ការបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញនេះ មានគោលដៅពង្រឹងចំណេះដឹងដល់កម្លាំងសេវាសង្គម ឪពុកម្តាយ និងកុមារវ័យជំទង់ ឱ្យយល់ដឹងអំពីវិធីសាស្ត្រនៃការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព មានការទទួលខុសត្រូវ និងចេះការពារខ្លួនពីការរំលោភបំពានផ្សេងៗតាមប្រព័ន្ធអនឡាញ ជាពិសេសអ្នកចូលរួមទទួលការបណ្តុះបណ្តាលអាចយល់ដឹងពីការស្វែងរកជំនួយ និងការឆ្លើយតបពេលមានបញ្ហាប្រឈមកើតឡើងនៅតាមប្រព័ន្ធអនឡាញ។