កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ការត្រៀមរៀបចំការប្រារព្ធទិវា ១មិថុនា ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ២០២៤
អគ្គលេខាធិការដ្ឋាន ក.ជ.ក. ប្រជុំពិនិត្យពីវឌ្ឍនភាពការងារការរៀបចំឯកសារ សម្រាប់ទិវា ១មិថុនា ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ២០២៤។
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ការត្រៀមរៀបចំការប្រារព្ធទិវា ១មិថុនា ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ២០២៤
អគ្គលេខាធិការដ្ឋាន ក.ជ.ក នៅព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការពារការត្រៀមរៀបចំការប្រារព្ធទិវា ១មិថុនា ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម គីម សុវណ្ណឌី អគ្គលេខាធិការ និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អគ្គលេខាធិការរង លោកប្រធានផ្នែក លោក លោកស្រី កញ្ញា អនុប្រធានផ្នែក ប្រធានការិយាល័យ និងមន្ត្រីរាជការទាំងអស់នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក.។