• 023 213 004
  • admin@cncc.gov.kh

កិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីបន្តពិនិត្យរៀបចំសៀវភៅមេរៀនស្តីពី ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” សម្រាប់បណ្តុះបណ្តាលដល់និស្សិតរបស់វិទ្យាស្ថានជាតិសង្គមកិច្ច។

កិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីបន្តពិនិត្យរៀបចំសៀវភៅមេរៀនស្តីពី ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” សម្រាប់បណ្តុះបណ្តាលដល់និស្សិតរបស់វិទ្យាស្ថានជាតិសង្គមកិច្ច។

កិច្ចប្រជុំរៀបចំសៀវភៅមេរៀនស្តីពី ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ”

អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការឆាលហ្វាន កម្ពុជា និងវិទ្យាស្ថានជាតិសង្គមកិច្ច បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីបន្តពិនិត្យរៀបចំសៀវភៅមេរៀនស្តីពី ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” សម្រាប់បណ្តុះបណ្តាលដល់និស្សិតរបស់វិទ្យាស្ថានជាតិសង្គមកិច្ច។

ខេត្តកំពត-ថ្ងៃទី១៤ ដល់១៥ ខែមករា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសគម្រោង ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការឆាលហ្វាន កម្ពុជា និងវិទ្យាស្ថានជាតិសង្គមកិច្ច បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីបន្តពិនិត្យរៀបចំរៀបចំសៀវភៅមេរៀនស្តីពី ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” សម្រាប់បណ្តុះបណ្តាលដល់និស្សិតរបស់វិទ្យាស្ថានជាតិសង្គមកិច្ច។

កិច្ចប្រជុំរៀបចំឡើង ដើម្បីពិនិត្យ និងដកស្រង់នូវខ្លឹមសារមេរៀនដែលមានប្រភពជាមូលដ្ឋាននៅក្នុងកម្មវិធីសិក្សា Swipe Safe របស់អង្គការឆាលហ្វាន និងផ្នែកពាក់ព័ន្ធនានា។ រៀបចំអន្តរកម្មនៃម៉ូឌុលមេរៀនដែលរួមបញ្ចូលគ្នានូវធាតុផ្សំផ្នែកច្បាប់ សីសធម៌ និងការអនុវត្តជាក់ស្តែងក្នុងក្របខ័ណ្ឌកិច្ចការសង្គមកិច្ច។

កិច្ចប្រជុំបានដឹកនាំដោយ ឯកឧត្តម ណុប ឫទ្ធា អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. និងមានក្រុមការងារចូលរួមសរុប ចំនួន ១៥ នាក់ ។