កិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីពិនិត្យ និងពិភាក្សាខ្លឹមសារសារលិខិត និងសារាចរ ស្ដីពីការរៀបចំទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦។
កិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីពិនិត្យ និងពិភាក្សាខ្លឹមសារសារលិខិត និងសារាចរ ស្ដីពីការរៀបចំទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦។
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសារលិខិត និងសារាចរ។អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានចូលរួមកិច្ចប្រជុំជាមួយ ក្រុមប្រឹក្សាអ្នកច្បាប់ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារសារលិខិត និងសារាចរ ស្ដីពីការរៀបចំទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦។
ស្ដីការគណៈរដ្ឋមន្ត្រី-ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.)ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារចូលរួមកិច្ចប្រជុំជាមួយ ក្រុមប្រឹក្សាអ្នកច្បាប់ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារសារលិខិត និងសារាចរ ស្ដីពីការរៀបចំទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ក្រោមអធិបតីភាព ឯកឧត្តម សុក ផេង ប្រធានអង្គប្រជុំ។





















