• 023 213 004
  • admin@cncc.gov.kh

កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារការត្រៀមរៀបចំកិច្ចប្រជុំសាមញ្ញរបស់ ក.ជ.ក. និងការត្រៀមរៀបចំទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។

កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារការត្រៀមរៀបចំកិច្ចប្រជុំសាមញ្ញរបស់ ក.ជ.ក. និងការត្រៀមរៀបចំទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។

កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ

អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំកិច្ចប្រជុំពិនិត្យ និងធ្វើបច្ចុប្បន្នភាពការងារជូនថ្នាក់ដឹកនាំក្រសួង ស.អ.យ. លើវឌ្ឍនភាពការត្រៀមរៀបចំកិច្ចប្រជុំសាមញ្ញរបស់ ក.ជ.ក. លើកទី១ អាណត្តិទី៧ និងការត្រៀមរៀបចំទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។

ទីស្តីការក្រសួង ស.អ.យ. ៖ ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋា​នក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) បានរៀបចំកិច្ចប្រជុំពិនិត្យ និងធ្វើបច្ចុប្បន្នភាពការងារជូនថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ.)  លើវឌ្ឍនភាពការងារ ទី(១). ការត្រៀមរៀបចំកិច្ចប្រជុំសាមញ្ញរបស់ ក.ជ.ក. លើកទី១ អាណត្តិទី៧ និងទី(២). ការត្រៀមរៀបចំទិវាកុមារអន្តរជាតិ១មិថុនា​   និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។

កិច្ចប្រជុំប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ ក្រសួង ស.អ.យ. និងជាអនុប្រធាន ក.ជ.ក. និងមានការអញ្ជើញចូលរួមពីលោកជំទាវ ឯកឧត្តម លោក លោកស្រី នៃអគ្គលេខាធិការដ្ឋា​ន ក.ជ.ក.

គោលបំណងនៃកិច្ចប្រជុំ (១). ដើម្បីពិនិត្យលើរបៀបវារៈនៃកម្មវិធីកិច្ចប្រជុំសាមញ្ញរបស់ ក.ជ.ក. និងការធ្វើបច្ចុប្បន្នភាពលើខ្លឹមសារនៃផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០ (២) ពិនិត្យលើការងារ ការត្រៀមរៀបចំទិវាកុមារអន្តរជាតិ១មិថុនា​   និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ ពាក់ព័ន្ធនឹងកម្មវិធីមួយចំនួន រួមមាន៖ (១). ការគ្រោងនឹងចុះទៅសួរសុខទុក្ខ ​និងនាំយកនូវសម្ភារៈចែកជូនដល់កុមារទំនាស់នឹងច្បាប់នៅមណ្ឌលយុវនីតិសម្បទា ស្រុកកណ្តាលស្ទឹង, (២). គ្រោងផលិតវីដេអូខ្លីពាក់ព័ន្ធនឹងវឌ្ឍនភាពការអនុវត្តសិទ្ធិកុមារនៅកម្ពុជា, (៣). គ្រោងរៀបចំវេទិកាកុមារ និងអ្នកធ្វើគោលនយោបាយ, (៤).គ្រោងធ្វើ TV Talk Show ពាក់ព័ន្ធនឹងវឌ្ឍនភាពការអនុវត្តសិទ្ធិកុមារនៅកម្ពុជា។ល។