• 023 213 004
  • admin@cncc.gov.kh

កិច្ចប្រជុំពិភាក្សាជ្រើសរើសប្រធានបទ និងការកៀរគរថវិកា សម្ភារៈ ជាមួយក្រសួង ស្ថាប័ន និងអង្គការដៃគូ

កិច្ចប្រជុំពិភាក្សាជ្រើសរើសប្រធានបទ និងការកៀរគរថវិកា សម្ភារៈ ជាមួយក្រសួង ស្ថាប័ន និងអង្គការដៃគូ

ប្រជុំជ្រើសរើសប្រធានបទ និងការកៀរគរថវិកា

អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំកិច្ចប្រជុំពិភាក្សាជ្រើសរើសប្រធានបទ និងការកៀរគរថវិកា សម្ភារៈ សម្រាប់មីទ្ទីងអបអរសាទរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។

 ទីស្តីការក្រសួង ស.អ.យ. ព្រឹកថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋា​នក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) បានរៀបចំកិច្ចប្រជុំពិភាក្សាជ្រើសរើសប្រធានបទ និងការកៀរគរថវិកា សម្ភារៈ សម្រាប់មីទ្ទីងអបអរសាទរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា​  ខួបលើទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា​  និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។

គោលបំណងនៃកិច្ចប្រជុំ គឺ(១) ពិភាក្សា និងពិនិត្យជ្រើសរើសប្រធានបទសម្រាប់ទិវា១មិថុនាឆ្នាំ២០២៥ ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យនិងសម្រេច (២) កៀរគរថវិកា​ និងសម្ភារៈពីអង្គការដៃគូពាក់ព័ន្ធដើម្បីគាំទ្រទៅលើកម្មវិធីមួយចំនួននៃទិវា១មិថុនាឆ្នាំ២០២៥។

កិច្ចប្រជុំប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម​ គីម​ សុវណ្ណឌី​ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. ​និងមានអ្នកចូលរួមអញ្ជើញមកពីតំណាងក្រសួង​  ស្ថាប័ន​ និងអង្គការដៃគូនានា​  សរុប ចំនួន​ ៣៦រូប។

គួរបញ្ជាក់ផងដែរថា៖ ដើម្បីអបអរសាទរក្នុងឱកាសទិវា១មិថុនាឆ្នាំ២០២៥នេះ អគ្គលេខាធិការដ្ឋាន ក.ជ.ក.​ គ្រោងនឹងរៀបចំនូវកម្មវិធីមួយចំនួន រួមមាន៖ (១). គ្រោងនឹងចុះទៅសួរសុខទុក្ខ ​និងនាំយកនូវសម្ភារៈចែកជូនដល់កុមារទំនាស់នឹងច្បាប់នៅមណ្ឌលយុវនីតិសម្បទា ស្រុកកណ្តាលស្ទឹង, (២). គ្រោងផលិតវីដេអូខ្លីពាក់ព័ន្ធនឹងវឌ្ឍនភាពការអនុវត្តសិទ្ធិកុមារនៅកម្ពុជា, (៣). គ្រោងរៀបចំវេទិកាកុមារ និងអ្នកធ្វើគោលនយោបាយ, (៤).គ្រោងធ្វើ TV Talk Show ពាក់ព័ន្ធនឹងវឌ្ឍនភាពការអនុវត្តសិទ្ធិកុមារនៅកម្ពុជា។ល។